Mai Davika នៅសុខៗត្រូវអ្នកបណ្ដាញសង្គមរិះគន់ថាគ្មានមាយាទបន្ទាប់ពីហៅតារាប្រុសម្នាក់នេះថាប្អូនស្រី! មានរូបភាព

កំពុងក្លាយជាប្រធាទបទក្ដៅកគុកនៅលើបណ្ដាញសង្គមចំពោះករណី Mai Davika ហៅតារាប្រុសរូបសង្ហា Phi Phi Krit ល្បីឈ្មោះថា កូនស្រីក្នុង twitter ដោយដើមរឿងមើលទៅដូចជាគ្មានអ្វី តែសុខៗក៏ក្លាយទៅជារឿងដ្រាម៉ាកើតការមិនពេញចិត្តយ៉ាងធ្ងន់ធ្ងរដល់ហ្វេនៗ ដល់ថ្នាក់ជេរប្រើពាក្យសម្ដីធ្ងន់ៗថារឿងបែបនេះមិនគួកើតឡើងនោះទេ

ដោយមានអ្នកលេង twitter ម្នាក់ផុសឡើងថា គួអោយរំខាន់ខ្លាំងណាស់នៅពេលដែល Mai ហៅ Phi Phi ថាប្អូនស្រី ហេុតអីមិនហៅថាកូនប្រុសឬប្អូនប្រុស អាចនិងយល់ពីហេុតផលពិតប្រាកដ

After Footer (Active) - damrei Mr1 Zone2

បន្ទាប់មកក៏កើតការជេរគ្នាទៅវិញទៅមករវាងអ្នកគាំទ្រទាំងសងខាង ដោយខាងអ្នកគាំទ្ររបស់ Phi Phi សម្លឹងឃើញថា អ្នកទាំងពីរស្គាល់គ្នាច្បាស់ហើយស្និតស្នាលគ្នា ប៉ុន្ដែគួតែក្រែងចិត្តគ្នាខ្លះដែរអ្វីដែលខាង Phi Phi គាត់មិនចង់សម្ដែងចេញយើងក៏មិនគួយកមកនិយាយនោះទេ អ្នកខ្លះទៀតនិយាយថាមិនគួហៅគេបែបនេះក្នុងបណ្ដាញសង្គមយ៉ាងបើកចំហរបែបហ្នឹងនោះទេ ទោះបីអ្នកដែលត្រូវគេហៅគ្មានអារម្មណ៍អ្វីក៏ដោយ តែអ្នកដទៃទៀតក៏សម្លឹងឃើញថាមិនគួធ្វើចឹងនោះទេ

ក្នុងពេលតែមួយគ្នានេះ អ្នកគាំទ្រខាង Phi Phi ក៏នៅមានប្រាប់ទៀតថា រឿង Phi Phi ចូលចិត្តអោយហៅយ៉ាងមិច សួគេសិនល្អជាង ពាក្យនេះបើអ្នកគេស្គាល់ហៅហើយអ្នកម្ខាងទៀតមិនពេញចិត្តគួអោយឈប់ភ្លាមៗ បើកចំហបែបនេះធ្វើអោយគេខូចបង់កេរ្ដិ៍ឈ្មោះបាន

អត្ថបទដោយ : នីត្តា