ផ្អែមល្ហែមណាស់! Yaya សុទ្ធតែប្រើពាក្យបែបនេះទៅ Nadech និង Matt ក្រោយចេញរឿងអ្នកទាំងពីរសម្ដែងរួមគ្នា!

ជារឿងមួយគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ដែលកាល​ពីពេលថ្មី​ៗ​នេះ ​Yaya បាន​ធ្វើ​ការ​​ផ្តល់​បទសម្ភាសន៍មួយ​​ ទាក់​ទង​នឹង​រឿង​ភាគថ្មីដែល​មាន​ ចំណង​ជើង​ថា​ «My Love From Another Star» ដែលតួឯកប្រុសសម្ដែងដោយលោក Nadech និងថែមទាំងមានកញ្ញា Matt ថែមទៀតផង។

ក្នុងនោះផងដែរ Yaya បានរៀបរាប់ទាក់ទងនិងរឿងនេះថា «ខ្ញុំ​បាន​មើល​រឿង​នេះ​រួច​ហើយ។ បង​​ Bear ពិត​ជា​សង្ហា​រខ្លាំង​ណាស់ ចំណែក​ឯបង Matt វិញ​ ក៏​​គួរ​ឲ្យ​ស្រលាញ់​ខ្លាំង​ណាស់ដែរ។ ខ្ញុំ​បាន​និយាយ​ជាមួយ​បង​ Bear ហើយ​គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា ​គាត់​ពិត​ជា​ទទួល​បាន​នូវភាព​រីក​រាយ​ជា​ច្រើន ​ក្នុង​អំឡុង​ពេល​ដែល​ថត​រឿង​នេះ ជា​មួយ​ក្រុម​ការងារ​ទាំង​អស់​។ ដូច្នេះ​តោះ​សូម​ជួយ​គាំ​ទ្រ​ រឿង​ភាគថ្មី​នេះ​ទាំ​ងអស់​គ្នាផង។ ពីព្រោះ​នៅ​ក្នុង​នោះ​ក៏​មាន​បង​ Bear ដែល​ជា​បុរស​សង្ហារ​បំផុតសម្រាប់​ខ្ញុំដែរ»។

ក្រោយពេលលឺ Yaya និយាយបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រំភើប ដែលឃើញ Yaya ប្រើពាក្យផ្អែមល្ហែមបែបនេះទៅកាន់តែលោក Nadech៕

អត្ថបទដោយ៖សុីវលី