ស្រស់បំព្រងណាស់ ទេសភាពផ្ទះមួយខ្នងទៀតរបស់តួឯកស្រី Toey Jarinporn កណ្ដាលធម្មជាតិ…

មួយខ្នងទៀតហើយថែមមួយនេះទេសភាពស្រស់ស្អាតបំព្រងល្អណាស់! តួឯកស្រីញញឹមស្រស់នាង Toey Jarinporn ទិញសង់ផ្ទះមួយខ្នងទៀតទុកសម្រាប់សម្រាកថ្ងៃលម្ហែរកាយឃើញហើយស្អាតមិនចាញ់ទៅដេកនៅរីស៊តនោះទេ។

ដោយតួឯកស្រីនាង Toey Jarinporn ធ្លាប់បានបង្ហាញរួចមកហើយផ្ទះមួយខ្នងដែលនៅទីក្រុងធំស្រស់ស្អាតស្កឹមស្កៃរបស់នាង ជាផ្ទះដែលតាំងចិត្តទិញដើម្បីឲគ្រួសាររស់នៅបានស្រួលនិងដោយការសន្សំប្រាក់ពីការធ្វើកាងារកន្លងមកផងដែរ។ ពេលនេះរូបនាងបានធ្វើមួយខ្នងទៀតហើយ មួយនេះទុកសម្រាប់លំហែរកាយសម្រាកពីកាងារ ជាផ្ទះដែលនៅសម្រស់ធម្មជាតិព្រៃភ្នំ ស្ងប់ស្ងាត់អាចដាំផ្កានិងដំណាំហូបផ្លែបានដែរ។ ពេលនេះការតុបតែងផ្ទះថ្មីរបស់នាងមិនទាន់រួចរាល់នោះទេ តែទេសភាពពីធម្មជាតិក៏នៅតែស្អាតបំព្រងសម្រាប់ហើយផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ