ស្រស់ស្អាតស្របតាមប្រពៃណី!! គូ Patt-Note បណ្តើរគ្នាធ្វើបុណ្យមុនថ្ងៃមង្គលមកដល់!

នៅជាជាគូស្នេហ៍ដែលគួរអោយស្រលាញ់បំផុតក្នុងកំឡុងពេលបំណាច់ឆ្នាំសម្រាប់គូរបស់តារាស្រី Patricia និងគូដណ្តឹងមហាសេដ្ឋីលោក Notevise ដែលត្រៀមបណ្តើរគ្នាចូលរោងជ័យនៅថ្ងៃទី២០ និងរៀបចំកម្មវិធីជប់លៀងនៅថ្ងៃទី២៤ខែធ្នូរខាងមុននេះ។
ថ្មីៗនេះអនាគត់កូនក្រមុំកូនកំលោះបានបណ្តើរគ្នាធ្វើបុណ្យតាមប្រពៃណីថៃនៅវត្តអារាមយ៉ាងសមរម។ បន្ទាប់ពីធ្វើបុណ្យរួចរាល់ហើយលោក Note បាននាំយករូបភាពមកបង្ហោះព្រមជាមួយសារសសេរថា “ចាត់ទុកជាសិរីមង្គលដែលប្រសើរបំផុតសម្រាប់ជីវិតគូ និងក្រុមគ្រួសារទាំងមូលរបស់ពួកយើង។ មកទទួលទឹកមន្តប្រស់ព្រំពីសម្តេចសង្ឃ 🤍 #patnote…”។
សមរម្យស្រស់ស្អាតរហូតមិត្តភ័ក្តិនៅក្នុងអ៊ិនស្តាក្រាមនាំគ្នាចូលមកកោតសសើរ ជូនពរអោយអនាគតស្វាមីភរិយាមានតែសិរីសួស្តី មានការសាងបានគ្រួសារមួយដែលពោរពេញដោយសុភមង្គលនិងទ្រព្យសម្បត្តិ។ ចំណែកអ្នកដែលបានត្រៀមឈុតវិញគ្នាចូលខមមិនប្រាប់ថាចង់អោយដល់ថ្ងៃអាពារហ៍ឆាប់ៗ ទ្រាំចាំមើលស្នាមញញឹមរបស់ទាំងអស់គ្នាលែងបានហើយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា