ទើបតែបានកន្លងផុតទៅថ្មីៗនេះទេសម្រាប់កម្មវិធីមង្គលបែបសាមញ្ញរបស់តារាចម្រៀង danworrawech និងអ្នកនាង Pattieung ដែលសម្រេចចិត្តចាត់កម្មវិធីភ្លាមៗក្នុងឆ្នាំ២០២២នៅទីវត្តអារាម បន្ទាប់ពីរលុតជង្គង់សុំគ្នារៀបការកាលពីខែតុលា។

កន្លងមកទស្សនិកជនប្រហែលជាបានដឹងហើយថាហ្វែនខ្លាប់របស់តារាស្រីមិនពេញចិត្តជាមួយដំណឹងល្អរបស់ពួកគេឡើយ ព្រោះស្តាយថាតារាស្រីនៅក្មេង មិនចង់អោយរៀបការជាមួយស្វាមីម្នាក់នេះរហូតបង្កើតដ្រាម៉ាពីនេះពីនោះដើម្បីចង់អោយគ្រប់គ្នាដឹងថាពួកគេហួងហែងអ្នកនាង Pattieung កម្រិតណា។

ចុងក្រោយរៀបការហើយនៅមិនទាន់អស់ចិត្ត ផេកហ្វែនខ្លាប់ផ្លូវការណ៍បន្តផុសថា ដរាបណានៅមិនទាន់មានសំបុត្រអាពារហ៍ពិពារហ៍ ពួកគេនៅតែមិនទាន់ចុះចាញ់ឡើយ នៅតែមានសង្ឃឹម ថានាងនឹងត្រឡប់មក Single ឬអាចក្លាយជាមិត្តស្រីរបស់ពួកគេវិញ។ សរុបមកអ្នកគាំទ្រតារាស្រី Pattieung មិនណយឡើយ បើលោក danworrawech ហ៊ានធ្វើអ្វីមិនល្អដាក់នាង ពួកគេត្រៀមសម្រុកវាយប្រហារយកនាងមកវិញគ្រប់ពេលវេលា។
អត្ថបទដោយ សា



