ស្លុតចិត្ត!! តារាប្រុស Punjanprama បញ្ចប់សន្យា ដើរចេញពីបុស្តិ៍លេខ៣ម្នាក់ទៀត?!

ចុងឆ្នាំ ២០២២ ទស្សនិកជនដែលនិយមគាំទ្ររឿងភាគរបស់ទូរទស្សន៍បុស្តិ៍លេខ៣ចាប់ផ្តើមរង្គុះរង្គើខ្លាំងណាស់ព្រោះមានតារាសិល្ប:ករសិល្ប:ការិនីជាច្រើនរូបបានសម្រេចចិត្តចាកចេញពីផ្ទះចាស់ បន្តជីវិតជាមួយរបស់ថ្មីៗដែលខ្លួនចង់ធ្វើ។ មុននេះមានកញ្ញា Diana ម្នាក់ដែលធ្វើអោយអ្នកទស្សនាភ្ញាក់ផ្អើលដោយការចាក់ចេញដោយស្ងាត់ៗ ចុងក្រោយហ្វែនខ្លាប់សោកស្តាយហើយគាំងជាខ្លាំងព្រោះតួឯកប្រុស Punjanprama បានចេញមុខមក Surprise ម្នាក់ទៀត!
កាលពីយប់ថ្ងៃប្រហស្បត្តិ៍ថ្មីៗនេះតារាប្រុស Punjanprama បានមកបង្ហាញខ្លួននៅក្នុងកម្មវិធី The Wall Song របស់បុស្តិ៍ទូរទស្សន៍ WorkpointOfficial បណ្តាលអោយអ្នកទស្សនានាំគ្នាសង្ស័យថាពេលនេះបុស្តិ៍លេខ៣បាត់បង់តារាសម្តែងប្រុសម្នាក់ទៀតហើយ ព្រោះបើមិនដូចឆ្នោះទេតារាប្រុសមិនអាចបង្ហាញមុខនៅបុស្តិ៍ផ្សេងបានឡើយ។
លោក Punjanprama អាចទៅបង្ហាញវត្តមាននៅក្នុងស្ថាននីយ៍ផ្សេងបានមានន័យថាពេលនេះគាត់ក្លាយជាតារាសម្តែងឯករាជហើយបច្ចុប្បន្ននេះ។ ប៉ុន្តែសម្រាប់កាពិតថាយ៉ាងណាទស្សនិកជនទាំងអស់ត្រូវរងចាំស្តាប់ពីមាត់របស់ម្ចាស់ខ្លួនម្តងទៀត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា