កំពុងក្លាយជាប្រធានបទដែលធ្វើអោយទស្សនិកជន ជាពិសេសហ្វែនខ្លាប់របស់គូ Nadech-Yaya ហ៊ឺហាខ្លាំងណាស់ថ្ងៃនេះសម្រាប់វគ្គដែលតារាប្រុសប្រកាសច្បាស់ៗកណ្តាលកម្មវិធី “3 แซ่บ” ថាខ្លួននឹងរៀបការជាមួយមិត្តស្រីម្នាក់នេះ។ តារាស្រីជាអនាគត់កូនក្រមុំ និងពិធីករទាំងបីទៅមុខលែងរួចប្រកាសអស់អីនិយាយសុំបិទកម្មវិធីតែត្រឹមហ្នឹងសិនភ្លាមៗបន្ទាប់ពីលោក Nadech និយាយបើកចិត្ត។

ថ្ងៃនេះលោកណាដេត និងកញ្ញាយ៉ាយ៉ាត្រូវបានគេអញ្ជើញអោយមកចូលរួមជាភ្ញៀវកិត្តយសនៅក្នុងកម្មវិធី “3 แซ่บ” ដើម្បីមកផ្សព្វផ្សាយរឿងថ្មីដែលកំពុងចាក់ផ្សាយនៅក្នុងបុស្តិ៍លេខ៣ ហើយក្រៅតែពីសាកសួរអំពីការងារហើយពិធីករមិនភ្លេចឡើយឆ្លៀតសាកសួរអំពីគម្រោងការកសាងគ្រួសារ ដោយលោក Nadech យកដៃទៅចាប់ដៃរបស់មិត្តស្រីហើយនិយាយថា “ខ្ញុំចង់អោយថ្ងៃនោះមកដល់ឆាប់ៗខ្លាំងណាស់ ព្រោះច្បាស់ហើយថាជាម្នាក់នេះ!”។

ធ្វើអោយកញ្ញា Yaya ភ្ញាក់ផ្អើលរំភើបលានមាត់និយាយថា “Oh My Gosh” ហើយបន្ទន់ខ្លួនទ្រេតទៅហ្នឹងសាឡុងព្រោះអៀន។ ចំណែកពិធីករវិញក៏ភ្ញាក់ផ្អើលមិនស្ទើរដែលគ្រប់គ្នានាំគ្នាស្រែកថា “ហូ..អា..” នាំគ្នាងាកមកសួរកាម៉េរាមែនថាថតចាប់បានទិដ្ឋភាពនោះទេ? គ្រប់គ្នាគាំនឹងភាពរីករាយរហូតលោក Num Kanchai ប្រកាសថាអស់អីនិយាយហើយពេលនេះ សូមបិទកម្មវិធី “3 แซ่บ” ត្រឹមតែប៉ុណ្ណេះសិន។
អត្ថបទដោយ សា



