មិត្តភក្តិក្នុងវិស័យសិល្ប:រាប់រយនាក់រួមទាំងកំពូលតារាស្រី Chomismaterialgirl ក៏បានចូលមកសម្តែងក្តីរីករាយអោយគូស្នេហ៍តារាដែលកំពុងផ្លាស់ប្តូរពីសង្សារ ទៅជាស្វាមីភរិយានឹងគ្នា។ ដោយចុងក្រោយនេះកញ្ញា Aerin Yuktadatta កំពូលតួឯកស្រីឆ្នាស់ប្រចាំវិស័យសិល្ប:ថៃត្រូវមិត្តប្រុសលុតជង្គង់សុំរៀបកាហើយ!

កាលពីម្សិលមិញទាំងសាមីខ្លួនទាំងមិត្តភក្តិដែលសិ្នទ្ធស្នាលបំផុតដូចជាអ្នកនាង Lydia និងលោក matthew.deane1 បាននាំគ្នាយកវីដេអូ យករូបភាពគួរអោយរីករាយមកចែកចាយនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយសារបញ្ចេញអារម្មណ៍សប្បាយរីករាយដូចជា “Happy ខ្លាំងបំផុត!! Congrats to these 2 fabulous people! #engaged #weddingbells”,”ហៀរទឹកភ្នែកតាមតែម្តង love you both so much! Congratulations!! 🍾🎉❤️ @aerinyuktadatta @benja_b”។

ចំណែកតារាប្រុសតារាស្រី និងហ្វែនខ្លាប់ជាច្រើនផ្សេងទៀតបានចូលរួមអបអរសាទអោយកញ្ញា Aerin Yuktadatta និងលោក benja_b យ៉ាងកកកុញនៅក្នុងប្រអប់ខមមិននៅក្នុងគ្រប់ផុសដែលនិយាយពាក់ព័ន្ធជាមួយដំណឹងល្អមួយនេះ។ Congratulation!! សូមអោយមានអនាគតគ្រួសារមួយដែលពោពេញដោយសុភមង្គល និងពជ័យគ្រប់ប្រការ។
អត្ថបទដោយ សា



