អីយ៉ា! ធ្លាប់តែឃើញ ចាន់ឡា លេងខ្លួនបែបសុភាពៗ​ ពេលនេះតែងបែបសុិចសុីវិញកាន់តែប្លែកភ្នែកទៀតហើយ!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះប្រជាប្រិយភាពរបស់អតីតបេក្ខភាព X-factor Cambodia ប្អូនស្រី លៀន ចាន់ឡា មិនចាញ់តារាល្បីៗប៉ុន្មាននោះទេ ពោលគឺប្អូនតែងតែបង្ហាញខ្លួននៅក្នុងកម្មវិធី ក៏ដូចជាបណ្ដាញសង្គមនានាជាច្រើន។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ មានរូបភាពជាច្រើនរបស់ប្អូនស្រី ត្រូវបានអ្នកលេងបណ្ដាញសង្គមនាំគ្នាចែករំលែក និងសរសើរគ្រប់គ្នា​ ព្រោះតែឃើញការផ្លាស់ប្ដូរស្ទាយ៍តុបតែងខ្លួន ធ្លាប់តែឃើញសុភាពៗ តែពេលនេះប្អូនបានតុបតែងខ្លួនជាមួយនិងឈុតរ៉ូបពណ៍ទឹកប៊ិច ខ្លីត្រឹមជង្គង់ និងបញ្ចេញសម្រស់ដើមទ្រូងយ៉ាងស្រស់សុិចសុីដែលមិនធ្លាប់ឃើញ មើលពិតជាលេចធ្លោរខ្លាំងណាស់។

ពិតណាស់តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះ បានធ្វើឲ្យមហាជនជាច្រើនកាន់តែសរសើរដល់ប្អូនស្រី ចាន់ស្រី មិនត្រឹមតែផ្លាស់ប្ដូររូបសម្រស់កាន់តែស្រស់ស្អាតនោះទេ សូម្បីតែស្ទាយ៍តុបតែងខ្លួនក៏កាន់តែសុីវីល័យទៅៗ មិនឲ្យអ្នកគាំទ្រអស់សង្ឃឹមនេះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី