ហ្វាសសិនថ្ងៃចុងសប្តាហ៍របស់ម៉ែ chomismaterialgirl លើកនេះហ្វែនខ្លាប់លាន់មាត់ថានាងស្លៀកពាក់មិនសមរម្យ!

មិនមាននរណាហ៊ានចេញមកបដិសេដថានាងមិនមែនជាអ្នកជំនាញរឿងហ្វាសសិនសំលៀកបំពាក់និងសម្ភារ:លំអរខ្លួននោះឡើយ សម្រាប់កំពូលតារាស្រី chomismaterialgirl ដែលចេញម៉ូតថ្មីអោយទស្សនិកជនបានចម្លងតាមរាល់ថ្ងៃគ្រប់សម័យកាល។ ចុងក្រោយថ្ងៃសៅរ៍ថ្មីៗនេះម៉ែបញ្ចេញអាវថ្មីមួយទៀតធ្វើអោយអ្នកនៅក្រៅប្រទេសសម្រុកចូលមកខមមិនថាតារាស្រីបញ្ចេញទៀតហើយសុំខ្លាចតែម្តងម៉ូតនេះ។
នៅក្នុងផុសអ្នកនាង chomismaterialgirl ពាក់អាវកាក់មានរូបដើមទ្រូងនៅផ្នែកព្រមជាមួយ Caption សសេរថា “ថ្ងៃសៅរ៍ពណ៌ស្វាយ!” ដែលមើលមួយភ្លែតមិនបានពិចារណាយូស្មានតែជារូបរាងពិតរបស់នាង។ នាំអោយក្រុមមិត្តភក្តិចូលមកខមមិនប្រាប់ថាម៉ែលើកនេះញាក់សាច់ ហាមពាក់ទៀតហាមដាច់ខាត ចំណែកអ្នកគាំទ្រវិញជាពិសេសអ្នកនៅក្រៅប្រទេសនាំគ្នាចូលមកហៅកំពូលតារាស្រីថា “MOM!!”, “MOTHER!!”, “Mother wear inappropriate again!” យ៉ាងច្រើនសន្ធឹកសន្ធាប់។
“MOM!!”, “MOTHER!!” 🔥🔥🔥 របស់ហ្វែនខ្លាប់ក្នុងផុសនេះបញ្ជាក់យ៉ាងច្បាស់ថាអ្នកនាង chomismaterialgirl ជាមនុស្សដែលគ្រប់គ្នាទទួលស្គាល់ គោរព និងស្ងប់ស្ងែងលើការជ្រើសរើសសំលៀកបំពាក់ដែលទាកទាញចំណាប់អារម្មណ៍របស់មហាជនបានជោគជ័យគ្រប់ពេលវេលា។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា