ហ្វែនខ្លាប់របស់តារាប្រុសស្រីប្រហែលជាបានទស្សនានិងបានដឹងរួចមកហើយថាថ្មីៗនេះកញ្ញា pooklook_fonthip បានអញ្ជើញមិត្តភក្តិមនុស្សពិសេសអោយមកចូលរួមផ្តល់សម្ភាសន៍អំពីដំណើរជីវិតនៅក្នុងកម្មវិធី Youtube “TurningPoint EP.1 : เกือบไม่มีพระเอกชื่อ ไมค์ ภัทรเดช” របស់នាង ដែលចម្លើយរបស់លោក mike_pattaradet បានធ្វើអោយមនុស្សក្នុងវិស័យមិនពេញចិត្តជាពិសេសអ្នកមានឋាន:ខ្ពស់ខ្ពស់ដែលអ្នកចូលចិត្តមនុស្សភេទប្រុសដូចគ្នា។

មានមនុស្សច្រើនណាស់ដែលចេញមុខនិយាយតាមកម្មវិធីផ្សេងៗរិះគន់តារាប្រុសថានិយាយមិនត្រូវ ឬមិនគួរលើកយករឿងផ្ទាល់ខ្លួនដែលធ្លាប់ត្រូវគេបង្ខំអោយយកខ្លួនមកដោះដូជាមួយអាជីពសិល្ប:មកនិយាយឡើយព្រោះវាអាចធ្វើអោយយុវវ័យជំនាន់ក្រោយខ្លាចមិនចាប់អារម្មណ៍ចូលធ្វើការងារនៅក្នុងវិស័យនេះ។

ចុងក្រោយកញ្ញា pooklook_fonthip ជាម្ចាស់កម្មវិធីនិងជាអ្នកដែលដឹងរឿងគ្រប់យ៉ាងស៊ីជម្រៅបានចេញមុខផ្តល់សម្ភាសន៍នៅក្នុងកម្មវិធី Event មួយដោយបាននិយាយដល់ប្រធានបទថាលោក mike_pattaradet មិនបានមានចេតនាចោទប្រកាន់ឬធ្វើអោយសង្គមយល់ច្រឡំលើនរណាម្នាក់នោះឡើយ គ្រប់យ៉ាងដែលគាត់លើកយកមកនិយាយវាសុទ្ធជារឿងដែលគាត់ធ្លាប់ឆ្លងកាត់ពិតៗ លើសពីនោះទៅទៀតតាមពិតទៅគាត់ជួបរឿងដែលអាក្រក់ជាងនោះទៅទៀត គ្រាន់តែមិនអាចនិយាយជាសាធារណ:បាន ដូច្នេះហើយសូមឈប់រិះគន់មនុស្សនិយាយការពិតមិនខុសអ្វីទេ ។
អត្ថបទដោយ សា



