អាណិតម៉ែ chomismaterialgirl ខ្លោចចិត្តព្រោះថ្ងៃអាទិត្យនេះកូនទាំងបីនាក់យំក្រឡុកគ្រប់គ្រងមិនបាន!

រៀងរាល់ថ្ងៃចុងសប្តាហ៍កំពូលតារាស្រី chomismaterialgirl រមែងនាំមិត្តភក្តិនិងកូនៗចេញលំហែរថតរូបនៅតាមហាងកាហ្វេ និងភោជនីយដ្ឋានផ្សេងៗយ៉ាងសប្បាយរីករាយ ខុសប្លែងអីតែអាទិត្យនេះអូន “សាយហ្វា-ផាយុ-អាប៊ីហ្កេល” ដណ្តើមគ្នាយំក្នុងពេលតែមួយរហូតអ្នកម្តាយត្រូវផុសនិយាយរឿងក្នុងចិត្តអោយសាធារណ:ជនបានចែករំលែក។
នៅក្នុងអ៊ិនស្តាក្រាមអ្នកនាង chomismaterialgirl នាំយករូប និងវីដេអូដែលកូនប្រុសស្រីកំពុងនាំគ្នាយំយ៉ាងគួរអោយអាណិតព្រោះត្រូវចូលមន្ទីពេទ្យត្រួតពិនិត្យសុខភាព និងចាក់ថ្នាំបង្ការផ្សេងៗ មកបង្ហោះចូលក្នុងបណ្តាញសង្គម។ តារាស្រីផុសហើយសសេរជាសារប្រាប់ថា “Such a peaceful Sunday 💆🏻‍♀️ (ជាថ្ងៃអាទិទ្យដែលស្ងប់សុខបំផុត!)”!
បណ្តាលអោយមិត្តភក្តិក្នុងវិស័យដែលពេលនេះមាននាមជាម្តាយយល់អារម្មណ៍នាំគ្នាចូលមកខមមិនផ្តល់កំលាំងចិត្តដូចជា “Adorable children. Mother fighting! 👏🏻👏🏻👏🏻”, “For the season, the cheerleaders must be ready 😂😂” ហើយមួយចំនួនធំទៀតនាំគ្នាសសើរអូនផាយុព្រោះគាត់រឹងមាំជាងគេបង្អស់ក្នុងចំណោម។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា