មួយឆ្នាំមានម្តង…បើករូបភាពគ្រួសារកម្ររបស់លោក Kanchai ជាមួយភរិយានិងកូនស្រី!

ថ្ងៃនេះជាថ្ងៃពិសេសរបស់សមាជិកគ្រួសាររបស់ពិធីករល្បី kanchai និងអ្នកដឹកនាំរឿងល្បី mayfuang ដោយកូនស្រីតែមួយគត់របស់ពួកគពេលមានអាយុ ៨ ឆ្នាំយ៉ាងពេញបរិបូរណ៌។ ក្នុងថ្ងៃកំណើតរបស់ “អូនម៉ាយូ” ឆ្នាំនេះទស្សនិកជនបានឃើញបរិយាកាសគ្រួសារកក់ក្តៅដែលមិនធ្លាប់បានឃើញពីមុនមក!
ថ្មីៗនេះនៅក្នុងអ៊ិនស្តាក្រាមរបស់លោក kanchai មានផុសរូបរបស់កូនស្រីព្រមជាមួយ Caption សសេរថា “HBD ណាកូនស្រីរបស់ប៉ាប៉ា សូមអោយកូនរីករាយនិងស្រស់ស្រាយបែបនេះជារៀងរហូត រើសទទួលយកហើយស្រលាញ់ការចែករំលែកណាកូន..ប៉ាស្រលាញ់កូនណាម៉ាយូ 🎂🎂🎂🎁🎁🎁🎉🎉🎉❤️❤️❤️” ចំណែកអ្នកនាង mayfuang វិញនាងបានផុសរូបជួបជុំគ្រួសារព្រមជាមួយសារសសេរថា “Happy 8th Mayu Birthday, Our One And Only ❤️🎂 #mayu8thbdparty”។
ឃើញផុសរបស់អ្នកទាំងពីរហើយបណ្តាលមិត្តភក្តិនាំគ្នាចូលមកជូនពរថ្ងៃកំណើត “អូនម៉ាយូ” នៅក្នុងប្រអប់ខមមិនក្រោមផុសរបស់តារាប្រុសតារាស្រីយ៉ាងច្រើនសន្ធឹកសន្ធាប់។ ចំណែកទស្សនិកជនដែលតាមដានគាំទ្រគ្រួសាររបស់ពួកគេវិញក្រៅពីជូនពរហើយទាំងអស់គ្នាចូលនិយាយសម្តែងក្តីរីករាយដែលបានឃើញរូបភាពគ្រួសារដ៏គួរអោយស្រលាញ់ដែលពួកគេតែងតែចង់ឃើញរហូតមក។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា