ហ្វេនៗនាំគ្នាបុកពោះហើយ! Nadech ប្រកាសក្ដែងៗថារៀបការខាង Yaya ស្ដាប់ឮហើយសើចផ្ញារពោះ! មានវីដេអូ

អ្នកអត់គូរលែងមានកន្លែងឈរហើយព្រោះតែមួយគូរ នៅពេលតារាប្រុសរូបសង្ហាលោក Nadech Kugimiya និងមិត្តស្រី Yaya Urassaya ចេញមកផ្ដល់បទសម្ភាសន៍រឿងរ៉ាវស្នេហារវាងអ្នកទាំងពីរ ជាពិសេសក្នុងខណៈពេលនេះកំពុងតែត្រៀមខ្លួនបែកផ្ទះហើយ

សកម្មភាពជាក់ស្ដែងនៅក្នុង IG ឈ្មោះ  @polyplus_jad_hai  ជាមួយនឹងឃ្លាប្រយោគថា “បងបៀប្រកាសរៀបការជាមួយ Yaya “ពេញៗត្រចៀកទាំងគូរ!!!ពេញតារាបែល!!!ថតទុករួចហើយណាម៉ាក់  #ម្នាក់ៗស្ទះដង្ហើមពេញកន្លែងស្ទូឌីអូ  #ស្លាប់ព្រោះតែស្នេហាឡើងពណ៌ផ្កាឈូកពេញកន្លែងថត”

After Footer (Active) - damrei Mr1 Zone2

ធ្វើអោយគ្រប់គ្នាក្នុងស្ទូឌីអូអៀនមុខក្រហមព្រមៗគ្នា ហើយសាម៉ីខ្លួនខាងស្រីអូន Yaya ដល់ថ្នាក់ដួលផ្ញារក្រោយលើសាឡុង ថែមទាំងខ្ទប់មុខខ្លួនឯងទៀតផង អៀនណាស់អៀនចំពោះក្ដីស្នេហ៍មួយនេះណាស់បង Nadech  ប្រកាសថាចង់រៀបការហើយប្រកាសកណ្ដាលកម្មវិធីចឹងអី ម្នាក់នេះហើយម្នាក់នេះ 100ភាគរយ

មិនមែនតែ Nadech ដែលចង់អោយឆាប់ដល់ថ្ងៃហ្នឹង តែអ្នកគាំទ្រពេញប្រទេសក៏ចង់ឃើញថ្ងៃនឹងមកដល់ឆាប់ៗដែរចា

អត្ថបទដោយ : នីត្តា