បែកធ្លាយរូបភាពគ្រួសារ!! ប៉ាប៉ា nottvisrut មកពីអូស្ត្រាលីវិញនាំភរិយានិងកូនៗចេញក្រៅបន្ថែមភាពផ្អែមល្ហែមស្ទើររាល់ថ្ងៃ!

ដំណើរកំសាន្តបែបធុរកិច្ចទៅប្រទេសអូស្ត្រាលីតែម្នាក់ឯងទើបបានបញ្ចប់ថ្មីៗនេះទេ សម្រាប់មហាសេដ្ឋី nottvisrut ដែលផុសប្រាប់ថានឹកភរិយានិងកូនៗតាំងពីថៃ្ងដែលមិនទាន់បានត្រឡប់មកប្រទេសថៃវិញ។ ចុងក្រោយបានជួបជុំហើយនាំសមាជិកគ្រួសារទាំងអស់ដើរលេងជុំគ្នាដើម្បីបំបាត់ចិត្តនឹក ហើយថ្មីៗនេះរូបភាពកក់ក្តៅក៏ត្រូវបាននាំយកមកផុសនៅក្នុងបណ្តាញសង្គមធ្វើអោយហ្វែនខ្លាប់បានរំភើបរីករាយតាមស្ទើររាល់ថ្ងៃតាំងពីថ្ងៃមកដល់។
ថ្ងៃនេះប៉ាប៉ាបាននាំតារាស្រី chomismaterialgirl និងកូនៗចេញញ៉ាំអីក្រៅផ្ទះហើយចំណាយពេលថតរូបលេងជាមួយគ្នាយ៉ាងសប្បាយរីករាយ។ លោក nottvisrut បាននាំយករូបភាពពីរសន្លឹកមកផុសនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption ជាអ៊ីម៉ូជិរូបស្វា 🐒🐒 ដើម្បីបញ្ជាក់ប្រាប់ថាកូនបងទាំងពីរពេលនេះកំពុងពេញរពឹស។
មានអ្នកគាំទ្រច្រើនណាស់ដែលបានចូល like, Comment ក្នុងផុសរបស់ប៉ាប៉ា ណត់ ព្រោះសមាជិកគ្រួសារទាំងអស់គឺគួរអោស្រលាញ់ខ្លាំងមើលទៅមានក្តីសុខពេញលេញ។ គ្រប់គ្នាចូលមកសសេរសសើរពួកគេថា “គ្រួសាររីករាយ មានសុភមង្គល”, “លង់ស្រលាញ់គ្រួសារនេះដកចិត្តមិនរួចទេ” និងមួយចំនួនធំទៀតនាំគ្នាខមមិនបង្ហាញ់ចិត្តខ្នាញ់អោយកូនប្រុសដែលក្រមិចក្រមើមនៅក្នុងរូប។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា