មើលមួយភ្លែតស្មានតែអាពារហ៍ពិពារហ៍!! Nadech-Urassaya បង្ហោះរូបគូធ្វើអោយគ្រប់គ្នាច្រឡំថាជាការធ្វើបុណ្យសុំសិរីមង្គលមុនថ្ងៃរៀបកា!!
បានធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតរំជើបរំជួយតាមថ្មីៗនេះទេសម្រាប់គូស្នេហ៍តារា Nadech-Urassaya ដែលប្រកាសថាយ៉ាងណាក៏នឹងរៀបកាជាមួយគ្នានៅក្នុងកម្មវិធីសម្ភាសន៍ 3 Zaap។ ចុងក្រោយបង្ហោះរូបភាពគូក្នុងឈុតសំលៀកបំពាក់ប្រពៃណីអមជាមួយផ្កាធ្វើអោយគ្រប់គ្នាច្រឡំថានេះជាការធ្វើបុណ្យសុំសិរីមង្គលមុខថ្ងៃអាពារហ៍ពិពារហ៍ដូចដែលគូកូនក្រមុំកូនកំលោះផ្សេងៗបានធ្វើ។

ឆ្នាំនេះតារាប្រុសតារាស្រីបានរួមគ្នាធ្វើបុណ្យកឋិនខ្នាតធំជាមួយសមាជិកគ្រួសារនិងអ្នកមានគុណទាំងអស់ ដោយបន្ទាប់ពីកម្មវិធីចង់ទាំងអស់គ្នាបាននាំយករូបភាពបរិយាកាសកម្មវិធី និងបុណ្យមកចែកចាយអោយអ្នកគាំទ្ររបស់ពួកគេយ៉ាងកក់ក្តៅ។ កញ្ញា urassayas បានផុសថា “យ៉ាសូមអនុមោទនាបុណ្យអោយគ្រប់គ្នាដែលបានចូលរួមដង្ហែរបុណ្យកឋិន NY 2565 នៅវត្តណងរី ស្រុកភ្នំសារខាម ខេត្តឆាក់ឆឺងសៅផងណាចា🙏🏻💓🙏🏻”។

ចំណែកតារាប្រុសវិញបានផុសថា “អរព្រះគុណ និងអរគុណគ្រប់គ្នាដែលបានចូលរួមពិធីបុណ្យកឋិនសាមគ្គីនៅវត្តណងរី ស្រុកភ្នំសារខាម ខេត្តឆាក់ឆឺងសៅ កាលពីថ្ងៃទី ៦វិច្ឆិកានេះ។ សូមថ្លែងអំណរគុណដល់ផ្នែករៀបចំកម្មវិធី សាលា និងហ្វែនខ្លាប់គ្រប់ៗគ្នា”។
អត្ថបទដោយ សា



