បុស្តិ៍លេខ ៣ រង្គុះរង្គើរ!! តួឯកប្រុសសង្ហារម្នាក់ទៀតប្រកាសដើរចេញពីស្ថាននីយ៍!

ចាត់ទុកជាតួឯកប្រុសមានរូបរាងស្រស់សង្ហារប្រចាំបុស្តិ៍លេខ៣អាចទាក់ចិត្តទស្សនិកជនក្រៅប្រទេសបានយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់លោក gxxod មិត្តប្រុសរបស់តួឯកស្រីល្បីកញ្ញា richyoranate។ កន្លងមកហ្វែនខ្លាប់រមែងបានឃើញមុខតួឯកប្រុសនៅតាមរឿងភាគផ្សេងៗជាបន្តបន្ទាប់ ខុសប្លែកអីតែមួយរយ:ចុងក្រោយនេះលោក gxxod បាត់មុខឈឹងមិនដែលបង្ហាញវត្តមាននៅតាមកញ្ចក់ទូទស្សន៍ទៀតសោះ។
ចុងក្រោយនៅក្នុងកម្មវិធីបើកសម្ភោធរឿងថ្មីរឿង “findingtherainbow” លោក gxxod ប្រកាសថាខ្លួនបានបញ្ចប់កុងត្រាជាមួយស្ថាននីយ៍ទូរទស្សន៍បុស្តិ៍លេខ៣ហើយ គាត់ Say Goodbye ទៅកាន់ផ្ទះចាស់បានជាងកន្លះឆ្នាំហើយ។ ហេតុផលដែលធ្វើអោយគាត់សម្រេចចិត្តចាកចេញព្រោះចង់យកបទពិសោធន៍ថ្មីៗ ចង់មានឯករាជធ្វើរឿងច្រើនយ៉ាងបានក្នុងពេលតែមួយ។
ចំណែកទំនាក់ទំនងជាមួយតួឯកស្រី richyoranate តារាប្រុសបានប្រាប់ថាពេលនេះគ្រប់យ៉ាងមានដំណើរការទៅតាមធម្មតា យើងនៅស្រលាញ់គ្នា នៅប្រើប្រាស់ជីវិតជាគូស្នេហ៍បានយ៉ាងរលូត និងផ្អែមល្ហែមដូចដើមមិនមានអ្វីប្រែរប្រួលឡើយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា