មិត្តអ្នកអានប្រហែលនៅចាំបានថាមុននេះហ្វែនខ្លាប់ធ្លាប់ខូចចិត្តជាខ្លាំងនៅពេលកញ្ញា mookworranit ចេញប្រកាសថានាងនិងមិត្តប្រុសលោក toyypathompong បានបែកបាក់គ្នាហើយព្រោះហេតុផលមិនគួរអោយជឿមួយ។ ពេលនោះអ្នកគាំទ្ររបស់តារាស្រីខឹងសម្បារខ្លាំងណាស់ព្រោះតាមដានដឹងថាលោក Toy លួចលាក់សាងស្នេហាថ្មីជាមួយកញ្ញា ginaa.24 ដែលជាមិត្តស្និទ្ធស្នាលរបស់មិត្តស្រី។

កាលនោះលោក toyypathompong និងកញ្ញា ginaa.24 មិនបានទទួលស្គាល់ឡើយថាពួកគេទាក់ទងគ្នាលក្ខណ:ស្នេហា ប៉ុន្តែបន្ទាប់ពីដ្រាម៉ារៀងរសាយទាំងពីរនាក់ចាប់ផ្តើមបញ្ចេញរូបភាពគូ បញ្ចេញភាពរ៉ូមែនទិកនៅតាមបណ្តាញសង្គមជាបន្តបន្ទាប់ បណ្តាលអោយហ្វែនខ្លាប់នាំគ្នាមិនជូនពរអោយស្នេហារបស់ពួកគេមិនដល់ត្រើយយ៉ាងច្រើនសន្ធឹកសន្ធាប់។

ចុងក្រោយបែកគ្នាបានសម្រេចមែនកញ្ញា ginaa.24 ចេញមុខអោយសម្ភាសន៍ថាពេលនេះនាងជាមួយលោក toyypathompong បានចែកផ្លូវគ្នាហើយ ចង់គ្រប់យ៉ាងដោយសន្តិភាព។ ទំនាក់ទំនងមិនអាចទៅមុខបានទើបទាំងពីរនាក់សម្រេចត្រឡប់មកធ្វើជាមិត្តភក្តិនឹងគ្នាដូចពីមុនវិញ ។
អត្ថបទដោយ សា



