អ្នកដឹកនាំរឿង annethong ប្រកាសដំណឹងល្អនៅក្នុងកម្មវិធីបើកសម្ភោធរឿងភាគថ្មី!

បានឆ្លងកាត់រឿងរ៉ាវអាក្រក់ៗច្រើនណាស់ក្នុងឆ្នាំ ២០២២ នេះសម្រាប់តួឯកស្រីអមត:និងអ្នកដឹកនាំរឿងល្បីល្បាញ annethong ដែលជួបទាំងបញ្ហាការងារមិនរលូន ជួនទាំងបញ្ហាមានចោរគាស់ផ្ទះចូលលួចយកទ្រព្យសម្បត្តិ។ ចុងក្រោយបន្ទាប់ពីឆ្លងចូលអាយុថ្មីតារាស្រីបានផ្តល់សម្ភាសន៍អាបដេតដំណឹងល្អអោយទស្សនិកជនបានដឹងហើយចូលរួមរីករាយជាមួយនាង។
នៅក្នុងកម្មវិធីបើកសម្ភោធរឿងភាគ “บัวผันฟันยับ” ដែលត្រៀមចេញចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍បុស្តិ៍លេខ៣ កញ្ញា annethong បានប្រាប់ថាកាលអាយុ ៤៥ ឆ្នាំនាងជួបតែរឿងធ្វើអោយឈឺក្បាលគ្រប់ប្រភេទគ្រប់រូបបែប។ ពេលនេះបន្ទាប់ពីឆ្លងថ្ងៃកំណើតស្វាគមន៍អាយុថ្មីគ្រប់យ៉ាងចាប់ផ្តើមប្រសើរឡើយវិញ តារាស្រីទទួលបានដំណឹងល្អៗ ការងារល្អៗ និងអារម្មណ៍ល្អៗត្រឡប់មកវិញជាបណ្តើរៗ។
ហើយនៅពេលអ្នកយកពត៌មានសាកសួរពីរបស់ដែលត្រូវអ្នកជិតស្និទ្ធលួចយកទៅ អ្នកដឹកនាំរឿង annethong អាបដេតថាពេលនេះទទួលបានខ្លះៗវិញហើយ ជាពិសេសគឺចិញ្ចៀនភ្ជាប់ពាក្យដែលមិត្តប្រុសបញ្ចាំចិត្តនាង។ តារាស្រីសប្បាយចិត្តជាខ្លាំងក្រោយពេលមានហាងទទួលបញ្ចាំទាក់ទង ហើយប្រាប់អោយនាងមកទទួលយករបស់សំខាន់នេះមកវិញ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា