ថ្ងៃទី 7 ខែវិច្ឆិកា ម៉ោងក្នុងស្រុក សារព័ត៌មានចិនជាច្រើនបានរាយការណ៍ដូច្នេះ តារាចម្រៀងដ៏មានប្រជាប្រិយភាព Luhan អតីតសមាជិកក្រុម EXO និងជាតារាសម្ដែង Guan Xiaotong។ ថ្មីៗនេះបានចុះបញ្ជីអាពាហ៍ពិពាហ៍របស់ពួកគេ ហើយបានផ្លាស់ទៅរស់នៅទីក្រុងប៉េកាំងជាមួយគ្នា បន្ទាប់ពីបានទាក់ទងគ្នាអស់រយៈពេល 5 ឆ្នាំ។
ប្រភពមួយបាននិយាយ ថ្លៃបណ្ណាការរបស់ Luhan ដល់គ្រួសាររបស់នារីម្នាក់នេះមានតម្លៃ 19.5 ពាន់លានវ៉ុន (ប្រហែល 18,839,300 ដុល្លារ) ហើយដោយសារតែ COVID-19 គូស្នេហ៍មួយគូនេះបានសម្រេចចិត្តពន្យារពេលរៀបការរហូតដល់ឆ្នាំក្រោយ។
After Footer (Active) - damrei Mr1 Zone2
ទោះយ៉ាងណាក៏ដោយ ក្រោយមក តារាសម្តែងវ័យចំណាស់ Guan Shao Sheng ដែលជាឪពុករបស់ Guan Xiaotong បដិសេធពាក្យចចាមអារ៉ាមទាំងនេះយ៉ាងឆាប់រហ័ស និងបានលាតត្រដាងដល់ប្រព័ន្ធផ្សព្វផ្សាយចិនយ៉ាងដូច្នេះ “នេះជាព័ត៌មានក្លែងក្លាយដែលគ្មានន័យ។ ប្រសិនបើពួកគេរៀបការ យើងនឹងប្រាប់អ្នករាល់គ្នាឲ្យបានដឹង» ដោយបន្ថែមថា គ្រួសាររបស់យើងនឹងរីករាយក្នុងការចែករំលែកដំណឹងល្អនេះដល់អ្នករាល់គ្នា ប្រសិនបើវាជាការពិត។Eriya


