មិត្តអ្នកអានប្រហែលជាបានដឹងស្រាប់ហើយថាក្នុងខែវិច្ឆិកានេះតារាស្រី bellacampen មានភារកិច្ចចុះមកជួបសំណេះសំណាលជាមួយបណ្តាអ្នកគាំទ្រទាំងអស់របស់នាងនៅទីក្រុងភ្នំពេញប្រទេសកម្ពុជាយើង។ ដោយវត្តមានរបស់តារាស្រីបានធ្វើអោយផ្សារទំនើបទាំងមូលអ៊ូអរពោពេញដោយសំលេងអបអរសាទ និងការទទួលស្វាគមន៍តារាស្រីយ៉ាងកកក្តៅ។

ពេលមកដល់តារាស្រីបានផុសថា “ជម្រាបសួរ Hello Cambodia 🙏🏻” ហើយបន្ទាប់ពីចប់ភារកិច្ចកញ្ញា bellacampen បាននាំយករូបដែលខ្លួនបានថតជាមួយហ្វែនខ្លាប់មកបង្ហោះចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ caption សសេរថា “THANK YOU, PEDRO CAMBODIA! 👜🎉💕នាងខ្ញុំសប្បាយរីករាយខ្លាំងណាស់មានបានចូលរួមជាចំណែកមួយក្នុងកម្មវិធីបើកសម្ភោធ PEDRO Cambodia’s Exclusive Collection…”។

ហ្វែនខ្លាប់នៅកម្ពុជាបានធ្វើដំណើរទៅជួបតារាស្រីដែលខ្លួនស្រលាញ់យ៉ាងច្រើនកុះករ គ្រប់គ្នាចោមរោមចង់និយាយចងថតរូបជាមួយនាង ច្រើនដាច់កន្ទុយភ្នែកបើមើលតាមរូបភាពដែលកញ្ញា Hello Cambodia បានបង្ហោះ។ ចំណែកអ្នកនៅឆ្ងាយ ឬជាប់ការងារមិនអាចទៅជួបផ្ទាល់បានវិញ នាំគ្នាចូលខមមិនក្នុងរូបរបស់តារាស្រីដោយក្តីស្រលាញ់និងនឹករលឹក។
អត្ថបទដោយ សា



