ឃើញធំស្រស់ស្អាត! តែកុំមើលកាលពីកូនក្មេង ឈូឈូ រិតតែគួរឲ្យស្រលាញ់ខ្លាំងថែមទៀត!(មានរូបភាព)

បច្ចប្បន្ននេះតារាសម្ដែងស្រីវ័យក្មេងប្អូនស្រី អាង សុជាតា ហៅ ឈូឈូ បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ តាមរយៈការបង្ហាញខ្លួនក្នុងខ្សែភាពយន្ត ពិសេសនោះគឺមុខមាត់ដ៏គួរឲ្យស្រលាញ់របស់ប្អូនស្រីផ្ទាល់នេះតែម្ដង។

ជាក់ស្ដែងប្រិយមិត្តបានឃើញហើយ ថាសព្វថ្ងៃនេះមុខមាត់របស់ប្អូនស្រី ឈូឈូ ពិតជាស្រលាញ់ស្អាតខ្លាំងណាស់ នរណាឃើញក៏លាន់មាត់សរសើរដែរ តែថ្មីៗមានរូបភាពមួយសន្លឹករបស់ប្អូនស្រីកាលនៅតូច មើលទៅរិតតែគួរឲ្យក្នាញ់ខ្លាំងថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជនកាន់តែសរសើរដល់រូបសម្រស់ប្អូនស្រី មិនត្រឹមបច្ចុប្បន្នស្រស់ស្អាតទេ សូម្បីតែកាលពីប្អូននៅតូចក៏គួរឲ្យស្រលាញ់ខ្លាំងដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

រូបភាពកាលប្អូនស្រី ឈូឈូ នៅតូច

អត្ថបទដោយ៖សុីវលី