ចូលដល់ខែវិច្ឆិកាចុងឆ្នាំ ២០២២ នេះទស្សននិកជនបានលឺដំណឹងល្អ បានឃើញរូបភាពកម្មវិធីមង្គលរបស់តារាប្រុសតារាស្រីល្បីល្បាញជាច្រើនរូប។ ចុងក្រោយថ្មីៗនេះមហាជនពេញចិត្តនឹងពិធីមង្គលការរបស់លោក Gosin តារាសម្តែងជើងចាស់របស់ទូរទស្សន៍ជាច្រើនបុស្តិ៍ជាខ្លាំង!

កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ថ្មីៗនេះតារាប្រុសបានបណ្តើរកញ្ញា “អយ ថាន់យ៉ាផាញ់” មិត្តស្រីក្រៅវិស័យសិល្ប:ចូលរោង ជ័យនៅខេត្ត ឈៀងម៉ៃ ដោយកម្មវិធីរបស់អ្នកទាំងពីររៀបចំឡើងយ៉ាងសម្បូរបែបតាមប្រពៃណីសម័យមុនដែលបុព្វបុរសបានបន្សល់ទុកអោយ សូម្បីភ្ញៀវចូលរួមក៏ត្រូវស្លៀកសំលៀកបំពាក់បែបបុរាណដែល ឃើញកម្មវិធីរបស់លោក Gosin ហើយនឹកដល់សជំនាន់មុនៗជាខ្លាំង។

តារាប្រុសស្រីរបស់បុស្តិ៍លេខ៣ស្ទើរគ្រប់គ្នាទាំងអស់បានធ្វើដំណើរទៅចូលរួមដោយផ្ទាល់ (Mint chalida, Margie, Ploy ជាដើម) និងផ្ញើរក្តីរីករាយ ក៏ដូចជាអបអរសាទពីចំងាយអោយលោក Gosin និងភរិយា។ ក្រៅពីសិល្ប:ករសិល្ប:ការិនីហើយហ្វែនខ្លាប់សង្កេតឃើញមានអ្នកមានឋាន:បុណ្យសក្តិជាច្រើនបានទៅចូលរួមនៅក្នុងកម្មវិធីដ៏ប្រពៃមួយនេះ។
អត្ថបទដោយ សា





