ពេលនេះជារដូវកាលបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រខែ ដែលប្រជាជនខ្មែរ និងថៃកំពុងនាំគ្នារីករាយជាមួយវិសមកាលព្រមជាមួយកម្មវិធីប្រពៃណីជាច្រើនផ្សេងទៀត។ ដូចគ្នានឹងមហាជនជាច្រើនផ្សេងទៀត នៅក្នុងថ្ងៃបណ្តែតប្រទីបតារាស្រី mewnittha បានចាត់ចែករៀបចំរបស់របរដើម្បីអោយកូនស្រីបានកំសាន្ត និងស្គាល់ពីប្រពៃណីជាលើកដំបូង ដែលឃើញហើយទស្សនិកជននាំគ្នាអស់សំណើចនិងកោតសសើរគំនិឆ្នៃប្រឌិតរបស់នាងជាខ្លាំង។

អ្នកនាង mewnittha តុបតែងកូនខ្លួនឯងធ្វើជាកូនប្រទីបខ្យូតតូចមួយ ហើយនាំកូនស្រីបណ្តែតខ្លួនឯងលេងនៅក្នុងអាងហែលទឹកយ៉ាងគួរអោយស្រលាញ់ បន្ទាប់មកនាងនាំយករូបភាពមកផុសចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “ប្រទីប វង្វេងផ្លូវ 😛🤭 #កម្មវិធីតូចតាចដូចដើម”។

“អូនម៉ារីន” ស្រស់ស្អាតមើលទៅស្រស់ស្រាយរហូតធ្វើអោយអុំពូមីងក្នុងវិស័យសិល្ប:ទ្រាំមិនបាននាំគ្នាចូលមកខមមិនប្រាប់ថាខ្លួនបានលង់វង្វេងនឹងប្រទីបថ្មី ក៏ដូចជាភាពគួរអោយស្រលាញ់របស់តារាស្រីគ្រប់គ្នា។
អត្ថបទដោយ សា


