ផ្អែមល្ហែមណាស់លោកអើយ!! លោក jirayu_jj បណ្តើរមិត្តស្រីចេញការងារក្នុងកម្មវិធីធំ!

ជាគូស្នេហ៍តារាដែលទស្សនិកជនសំនូមពរអោយបញ្ចេញរូបភាពរ៉ូមែនទិកជាសាធារណ:អោយបានច្រើនសម្រាប់គូរបស់តារាប្រុស jirayu_jj ជាមួយកញ្ញា “ហ្វូម” មិត្តស្រីក្រៅវិស័យសិល្ប:ដែលស្រលាញ់គ្នាបានជាច្រើនឆ្នាំហើយ។ ជារឿយៗអ្នកទាំងពីរមិនដែលផុសរូបគូ មិនដែលខមមិនឆ្លងឆ្លើយគ្នាអោយនរណាឃើញឡើយ រហូតហ្វែនខ្លាប់ភ័យព្រួយជាបន្តបន្ទាប់ខ្លាចពួកគេលួចបែកគ្នាស្ងាត់ៗ។
ចុងក្រោយលោក jirayu_jj បណ្តើរមិត្តស្រីចេញកម្មវិធី Event ដែលជាការងាររបស់ខ្លួនយ៉ាងស្និទ្ធស្នាល ព្រមទាំងនាំរូបគូស្វីតៗមកចែករំលែកអោយអ្នកគាំទ្រអស់កង្វល់នៅក្នុងអ៊ិនស្តាក្រាមទៀតផង ដោយក្នុងរូបនោះតារាប្រុសដើរកាន់ដៃមិត្តស្រីចូលក្នុងកម្មវិធីយ៉ាងស្អិតរមួតអមជាមួយទឹកមុខញញឺមពោពេញដោយក្តីសុខបំផុត។
ធ្វើអោយទស្សនិកជនចូល like, comment សម្តែងក្តីស្រលាញ់អោយគូស្នេហាឆ្លងវិស័យមួយគូនេះយ៉ាងច្រើនសន្ធឹកសន្ធាប់ព្រោះពួកគេគួរអោយស្រលាញ់ មើលទៅកក់ក្តៅមានក្តីសុខនិងមើលថែរក្សាគ្នាទៅវិញទៅមកបានយ៉ាងល្អប្រសើរ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា