Aum Patcharapa តាំងពីក្លាយខ្លួនធ្វើជាអ្នកចាត់ការតារាល្បីឈ្មោះមកកាត់លុយសាហាវដូចព្យុះឡើងគ្រប់គ្នាយល់ថា…..! មានវីដេអូ
ជាតារាសម្ដែងស្រីល្បីឈ្មោះជួរមុខប្រចាំប្រទេសថៃដែលមិនមាននរណាម្នាក់អាចមកដាច់បំបាក់ផ្ដួលនាងបាននោះទេ សម្រាប់តួឯកស្រី Aum Patcharapa ថែមទាំងជាសំណព្វចិត្តរបស់ហ្វេនៗទូរទាំងប្រទេសទៀតផង ព្រោះបើមើលពីភាពគួអោយស្រលាញ់របស់នាង ហើយនិងភាពមានវិន័យពិតជាសក្ដិសមជាកំពូតារាខ្លាំងណាស់ ហើយក៏ធ្វើអោយគ្រប់គ្នាគោរពនិងធ្លាក់ក្នុងអន្លង់ស្នេហ៍នាងដកខ្លួនមិនរួចនោះទេ
ប៉ុន្ដែលើកនេះក៏ដូចជាមានម្នាក់ដែលធ្វើអោយ Aum ព្រមចៀសផ្លូវអោយតាមសម្រួល ហើយនៅមានពោលពាក្យថាសុខចិត្តប្ដូរតំណែងពីតារាមកធ្វើជាអ្នកចាត់ការផ្ទាល់ខ្លួនអោយ មើលថែទំនុកបំរុងអ្នកថ្មីមិនអោយទាស់ចិត្ត នោះគឺក្មេងថ្មីបង្ហាត់បង្រៀនមកដោយផ្ទាល់ដៃ A Supachai ដោយពេលនេះបានកែប្រែរូបរាងថ្មីអោយស្គមស្លីមស្អាតជាងមុនឆ្ងាយណាស់
ជាក់ស្ដែង Aunt Tue បានដើរតួជាអ្នកកាសែត សុំសម្ភាសន៍ Aum ចំពោះប្រធានបទសើចៗដែលបានកើតឡើង ព្រោះមានពត៌មានថានាងកាត់លុយថ្លៃខ្លួនរបស់តារាថ្មីយ៉ាងឃោឃៅរហូតទៅដល់ 80 ភាគរយ ហើយសាម៉ីខ្លួនក៏ប្រញាប់ឆ្លើយតបយ៉ាងគួអោយស្រលាញ់ថា មិនបានកាត់ច្រើនអញ្ចឹងទេ តាមពិតទៅត្រឹមតែ 40 ភាគរយតែប៉ុណ្ណោះ
អត្ថបទដោយ : នីត្តា

















