ចិត្តទូលាយប៉ុណ្ណាក៏ទ្រាំមិនបានដែរ! Pok ហួងហែង Margie បន្ទាប់ពីនាងស្លៀកឈុតមួយនេះដើរនៅទីសាធារណៈ! មានវីដេអូ
មួយរយៈនេះមើលទៅដូចជាអ្នកម៉ាក់កូនពីរយ៉ាង Margie Rasri ស៊ិចស៊ិខ្លាំងឡើងៗធ្វើអោយអ្នកគាំទ្រលាន់មាត់វ៉ាវគ្រប់ៗគ្នា!!! ជាពិសេបំផុតនោះគឺឈុតដែលនាងស្លៀកពាក់ជាក់ស្ដែងរបស់ស្វាមីអ្នករ៉េបល្បីឈ្មោះ Pok mindset បញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះភរិយា
ដោយសកម្មភាពខាងលើជាវីដេអូដែលត្រូវបាននាំយកមកផុសចែករំលែកនៅក្នុង IG ឈ្មោះ @pokmindset ដែលខាងប្រុសថតបង្ហាញអោយឃើញពីឈុតរបស់ Margie ដោយផ្នែកខាងលើពាក់អាវពណ៌ក្រហមវែងជិតស្បែកគ្មានចន្លោះអោយឃើញត្រង់ណានោះទេ ប៉ុន្ដែផ្នែកខាងក្រោមបែរជាឈុតខ្លីស៊ិចស៊ី សេរ៉ូស្ដើងពណ៌ខ្មៅឃើញហើយហូរឈាមច្រមុះបានចា
បន្ទាប់មកសាម៉ីខ្លួនបានសរសេរជាប្រយោគដែលបញ្ចាក់ពីអារម្មណ៍ក្នុងចិត្តពេលឃើញភរិយាជាទីស្រលាញ់ស្លៀកបែបនេះចេញដើរ ខ្លីតែន័យពេញ “មើលតែងខ្លួនបានវ៉ៃស្លាប់តើ!!!” ខណៈពេលជាមួយគ្នានេះផងដែរខាងភរិយារូបស្រស់បន្ទាប់ពីទទួលសារ នាងក៏បានយកមកផុសម្ដងទៀតចំពោះវីដេអូខាងលើ មុននិងឆ្លើយតបថា “ជើងវែងៗៗៗៗ!!!” ធ្វើអោយអ្នកគាំទ្រដែលបានឃើញនាំគ្នាសើចលាន់តែម្ដង
អត្ថបទដោយ : នីត្តា




















