ភ្ញាក់ផ្អើលខ្លាំងមានហ្វេសប៊ុកក្លែងក្លាយចោទប្រកាន់អ្នកនាង ម៉ូលីកា ថាជាមេតង់តីនបោប្រាស់តែមានអី សាមីខ្លួនបកវិញ

ភ្នំពេញ៖ អ្នករកស៊ីអនឡាញដ៏ល្បីឈ្មោះ និងមេតុងតីនមួយរូប អ្នកនាង ម៉ូលីកា​ បានធ្វើការចេញមុខប្រតិកម្មយ៉ាងខ្លាំង ដោយមិនរង់ចាំយូរឡើយ ក្រោយមានគណនីហ្វេសប៊ុកមួយបានការបង្ហោះសាររូបភាពនិងវិឌីអូ ចោទប្រកាន់ទៅលើនាង ថាជាមេតុងតីនបោកប្រាស់។

គណនីហ្វេសប៊ុកដាក់ឈ្មោះថា Kim Sophary បានធ្វើទម្លាយដោយបង្ហោះរូបភាពអ្នកនាង ម៉ូលីកា អមដោយសារថា ជាមេតង់តីនបោកប្រាស់ រកលុយសង់កូនៗមិនបាន ហើយជាពិសេសនោះទៀត បានគំរាមបង្ហោះវិឌីអូជាបន្តបន្ទាប់ទម្លាយរឿងមេតុងតីនអត់មានលុយបង្វិលសងកូនៗ។

ក្រោយឃើញបែបនេះហើយ ស្រាប់តែរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនាង ម៉ូលីកា បានប្រតិកម្មខ្លាំងវិញដោយធ្វើការតបនិងបកស្រាយយ៉ាងច្បាស់ឱ្យដឹងថា ប្រសិនបើនាងពិតជាមនុស្សបោកប្រាស់ មែននោះ នាងនឹងគេចវេស ឬ រត់បាត់ហើយ។ មិនមែននៅផ្ទះធម្មតានោះ ទេ។ រឿងចោទប្រកាន់នាងជាមនុស្សបោកប្រាស់នោះ គឺមិនសមហេតុផល ហើយអ្នកដែលបង្ហោះនោះ គឺចេញមុខតតាំងគ្នា ឬ មកជួបគ្នា ប្រសិនបើនាងពិតបានបោកប្រាស់មែននោះ។ មិនមែន បង្កើតគណនីហ្វេសប៊ុក ក្លែងក្លាយ ហើយធ្វើការបង្ហោះចោទប្រកាន់នោះទេ។

អ្នកនាង ម៉ូលីកា ទទួលស្គាល់នូវបញ្ហាមួយចំនួនដែលបានកើតឡើងនៅប្រមូលលុយនិងដេញតង់តីន ហើយអ្វីដែលពិសេសនោះ គឺនាងជាមនុស្សទំនួលខុសត្រូវ កូនតង់តីនជាច្រើនបានបោកប្រាស់នាងនិងគេចវេស មិនព្រមបង់លុយ មិនព្រមសងត្រឡប់មកវិញ នៅពេលដេញបានហើយ។ តែទោះជាយ៉ាងនាងនៅតែបន្តចូលខ្លួនដោះស្រាយ និងចេញមុខទទួលខុសត្រូវសងជំនួសកូនៗដែលបានបោកនោះទៀត។ បើទោះបីជាពេលនេះ នៅមានកូនៗតង់តីនផ្សេង មិនទាន់បានលុយគ្រប់មែន តែនៅតែខំព្យាយាមប្រមូលជូនកូនៗវិញដដែល គ្មានការគេចវេសឬបោកប្រាស់ ដូចគេចោទប្រកាន់នោះឡើយ។

ជាមួយគ្នានោះ អ្នកនាង ម៉ូលីកា បានបង្ហើបឱ្យដឹងថា មុនពេលគណនីហ្វេសប៊ុកខាងលើកនេះបាន ធ្វើបង្ហោះសារនិងវិឌីអូ ចោទប្រកាន់លើនាងនោះ ក៏មានជនខិលខូចឆាតមកគំរាមទារលុយ និងផ្ញើររូបកាំភ្លើង ចង់សម្លាប់នាងផងដែរ។ ហើយស្រាប់តែមិនទាន់ប៉ុន្មានថ្ងៃផង ចេញរឿងបង្ខូចកេរ្តិ៍នាងជាគេចវេសបោកប្រាស់តង់តីនទៅវិញ។ នាងថា រាល់ថ្ងៃនេះនាងដោះស្រាយបំណុល កូនៗបោកនាង ហើយនាងត្រូវដោះស្រាយកូនៗផ្សេងទៀត នាងជាមនុស្សទំនួលខុសត្រូវ មិនគេចវេសទៅណាទាំងអស់។

មកពេលនេះ អ្នកនាង ម៉ូលីកា កំពុងវ៉ែកមុខអ្នកបង្កចលាចលរឿងនេះ និងបានដាក់ពាក្យប្តឹងទៅកាន់សមត្ថកិច្ចបច្ចេកវិជ្ជាជួយចាត់ការរឿងនេះ ហើយនាងក៏អំពាវនាវផងដែរ ប្រសិនបងប្អូនណាវែកមុខរកឃើញ ក៏ដូចបំបិទអាខោនហ្វេសប៊ុកនេះ អ្នកនាង ម៉ូលីកា នឹងជូនប្រាក់ជារង្វាន់លើកទឹកចិត្ត៕

សូមស្តាប់ការបកស្រាយរបស់អ្នកនាង ម៉ូលីកា៖