តារាប្រុស Tack បាក់ខ្ទង់ច្រមុះហូរឈាមក្រោយត្រូវកណ្ដាប់ដៃMy Mate Nate តស៊ូគ្នាក្នុង….

តារាសម្ដែងប្រុសធ្លាប់តែដើរតួរងតួខូចនៅក្នុងរឿងភាគលោក Tack Pharunyoo ពេលនេះជួបហេតុការណ៍បាក់់ខ្ទង់ច្រមុះហូរឈាមជោគខ្លួនបញ្ចូនមកសម្រាកព្យាបាលនៅមន្ទីពេទ្យ។

ដោយរបួសរបស់លោក Tack កើតពីការតស៊ូគ្នាជាមួយនឹង Youtuber ល្បីឈ្មោះនៅថៃលោក My Mate Nate នេះជាការប្រកួតប្រដាល់លើសង្វៀន។ ការតស៊ូនឹងគ្នាលើកនេះមិនមែនមកពីការខឹងស្អប់គ្នានោះទេ​ តែជាការប្រកួតបែបកីឡា ដែលកម្មវិធីរៀបចំឡើងដើម្បីឲតារាៗដែលចង់បញ្ចេញស្នាដៃការប្រដាល់បានមកប្រកួតគ្នា។​ ហើយការប្រដាល់រវាងលោក Tack Pharunyoo និងលោក My Mate Nate គឺលោក My Mate Nate ជាអ្នកឈ្នះហើយលោក Tack Pharunyoo មានរបួសបាក់ខ្ទង់ច្រមុះត្រូវសម្រាកព្យាបាលផងដែរ។ ពេលនេះស្ថានភាពរបស់លោកបានប្រសើរឡើងខ្លះហើយ ដោយមានការមើលថែយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យនិងការឲកម្លាំងចិត្តពីកូននិងភរិយា។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ