បើកឆាកជីវិតក្រោយលែងលះរបស់តារាស្រីល្បីចិនក្នុង​នាម​ជា​មេម៉ាយកូនមួយ​!

ក្នុង​ឈុត​កាល​ពី​ដើម​ឆ្នាំ​នេះ (១៤ កុម្ភៈ ២០២២) Zhang Yujian បាន​បង្ហោះ​សារ​ខ្លី ដែលមានន័យថា “អរគុណសម្រាប់ជួបជុំដែលពោរពេញដោយការចងចាំដ៏ស្រស់ស្អាត។ អនាគតនៅតែមានផ្លូវវែងឆ្ងាយដែលត្រូវទៅ។ យើងនៅតែជាឪពុកម្តាយរបស់កូន ៗ របស់យើងនិងមិត្តភក្តិជិតស្និទ្ធបំផុតរបស់គ្នាទៅវិញទៅមក” រួមជាមួយនឹងការ tag គណនី Weibo របស់ Wu Qian ។

Wu Qian បានបង្ហោះរូបភាពរបស់នាងជាមួយនឹងកូនស្រីរបស់នាងដែលកំពុងរត់ជុំវិញ។ ទន្ទឹមនឹងការសរសេរសារខ្លីមួយថា “Valentine’s Day Date With Singles” បន្តិចក្រោយមក មានសេចក្តីរាយការណ៍ថា គូស្នេហ៍មួយគូនេះបានលែងលះគ្នាហើយ។
ហើយថ្មីៗនេះ (ថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2022) ទំព័រហ្វេសប៊ុក KIT-DHA Series Club បានបង្ហោះរូបភាពរបស់លោក Wu Qian (吴倩) ហើយបានបញ្ជាក់ថា បន្ទាប់ពីការលែងលះ Wu Qian (吴倩) បានមើលថែកូនដោយខ្លួនឯង ដោយប្រើនាមត្រកូលរបស់នាង។ ជារឿយៗនាងនាំកូនទៅកន្លែងធ្វើការ ជាមួយ​ម្តាយ និង​អ្នក​មើល​ថែ​កូន​។
After Footer (Active) - damrei Mr1 Zone2
Eriya