តួឯកប្រុសក្នុងរឿងភាគចិនលោក Bie ឆ្នាំនេះមកជួបកូនស្រី កូនៗធំជិតពេញក្រមុំអស់បាត់…

ប៉ាៗថាមកលេងឆ្នាំនេះកូនស្រីទាំងពីរជិតពេញក្រមុំបាត់! តួឯកប្រុសកំពុងសាងប្រជាប្រិយភាពក្នុងរឿងភាគចិនល្បីៗលោក Bie Kpn ត្រលប់មកថៃវិញដើម្បីមកលេងកូនស្រីនិងភរិយា មកដល់ជួបស្រីស្អាតដល់ទៅ៣នាក់។

ដោយជានិច្ចជាកាលតារាប្រុសលោក Bie តែងស្នាក់នៅប្រទេសចិនជាងប្រទេសថៃ ព្រោះរូបលោកត្រូវទៅធ្វើការនៅទីនោះ ពេលខ្លីទៅម្ដងកន្លះឆ្នាំ មួយឆ្នាំក៏មាន ហើយឆ្នាំកូវីដរូបលោកជាប់នៅទីនោះដល់ទៅ២ឆ្នាំឯណោះ ដើម្បីថតរឿងដើម្បីផ្ញើរលុយមកហើយភរិយាផង។ មកលេងកូនៗឆ្នាំនេះកូនៗធំប្លែកអស់ហើយ កាន់តែធំកាន់តែស្រស់ស្អាតហើយភរិយាលោកក៏ក្មេងស្អាតជាងមុនផងដែរ។ ទោះមិនបានជួបមុខគ្នាផ្ទាល់ញឹក តែរូបលោកនិងក្រុមគ្រួសារតែងតេទាក់ទងគ្នាជានិច្ចហើយក៏អរគុណភរិយា Gubgib ផងដែរដែលមើលថែកូនៗបានល្អនិងទុកចិត្តគ្នាអាចឲរូបលោកមកធ្វើការឆ្ងាយដោយស្ងប់ចិត្ត។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ