រាប់ថយក្រោយចូលរោងការរបស់គូស្នេហ៍កំពូលតារាមកពីប៉ុស្តិ៍លេខ៣ ដូចជា Mark Prin និង Kimberly Antiam Siri ដែលត្រៀមនឹងរៀបការ។ ចំណែកឯ ផ្ទះវីឡាដែលសាងសង់រួមគ្នានោះ ក៏ធ្វើឡើងជិតរួចរាល់សព្វគ្រប់ហើយ។ថ្មីៗនេះ Mark ក៏បានបានចាប់ដៃអនាគតភរិយាឡើងផ្ទះខ្លួនដើម្បីទៅធ្វើបុណ្យខួបកំណើតម្ដាយដោយមានការជួបជុំពីគ្រួសារ។
ហើយព្រឹត្តិការណ៍នេះ Kim បានបង្ហាញរូបភាពដ៏កក់ក្តៅមួយជាមួយនឹងសារអបអរសាទរម្តាយរបស់មិត្តប្រុស ‘Happy birthday to mommy Mew @mm_mew រីករាយណាស់ មានសុខភាពល្អ យើងស្រលាញ់ម៉ាក។ ខណៈដែលអ្នកគាំទ្រចូលមក Like និង Comment ផ្ញើជូនអ្នកម្ដាយយ៉ាងច្រើនកុះករ។
After Footer (Active) - damrei Mr1 Zone2






