ហ្វេនៗរំភើប Ann Thong តួប្រពន្ធដើម និងHan Sohee តួប្រពន្ធចុងក្នុងរឿង A World of Married Couple ឈរត្រសងគ្នា!
ជារឿងភាគបន្តបន្ទាប់ទៀត ដែលមនុស្សជាច្រើនទន្ទឹងរង់ចាំទស្សនា សម្រាប់រឿង ល្បែងស្នេហ៍ក្បត់ (The Betrayal) ឬ A World of Married Couple ដែលជារឿងមានតួឯកចំនួន 3 ដូចជា Park Hae Joon, Kim Hee Ae និង Han So Hee (ដើរតួជាប្រពន្ធចុង) អាចប្រាប់បានថា ល្អមើលគ្រប់វគ្គ អ្នកគាំទ្ររឿងភាគជាប់គ្នា។ ហើយសម្រាប់តំបន់ថៃវិញប្រាកដណាស់ថាមានតារាប្រុសជួរមុខ៣រូបមកពីប្រទេសថៃមកសម្ដែងដូចគ្នាមិនថាគឺ Ann Thongprasom (តួប្រពន្ធដើម), Ananda Everingham និង Patricia (តួប្រពន្ធចុង)។
ហើយកាលពីម្សិលមិញ (ថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2022) ឯកអគ្គរដ្ឋទូតម៉ាកយីហោថ្មីបំផុតរបស់ OMGA គឺកញ្ញា Han So Hee បានចូលរួម “OMEGA Her Time” ដែលជាការតាំងពិពណ៌នាឡិកាដៃសម្រាប់នារី។ ព្រឹត្តិការណ៍ដ៏ធំនៅចំកណ្តាលទីក្រុងបាងកក។
ក្នុងនោះក៏មានតារាថៃចូលរួមផងដែរម្នាក់ក្នុងចំណោមនោះគឺ Ann Thongprasom ហើយមានរូបភាពប្រវត្តិសាស្ត្រចេញមក Aan ត្រូវបានចាប់គូជាមួយ Han So Hee 2 តួសម្ដែងក្នុងរឿងដូចគ្នា ប៉ុន្តែប្រទេសខុសគ្នា ព្រឹត្តិការណ៍នេះបានបង្កើតភាពរំភើបជាខ្លាំង។





