កំពុងធ្វើអោយទស្សនិកជនមានក្តីរំពឹងទុកខ្ពស់ណាស់ថាទាយាទម្នាក់ទៀតនឹងមកដល់ក្នុងពេលឆាប់ៗសម្រាប់គូស្វាមីភរិយាអ្នកល្បីល្បាញ gavind.ig – pantipa.a ដែលស្រលាញ់គ្នាបានជាច្រើនឆ្នាំហើយពេលនេះបានរៀបកាមានកូនប្រុសម្នាក់រួចរាល់។ ចុងក្រោយរូបភាពលលកញីឈ្មោលនៅមាត់សមុទ្ររបស់តារាប្រុសស្រីបានធ្វើបាបចិត្តហ្វែនខ្លាប់អ្នកដែលមិនមានគូយ៉ាងដំណំព្រោះស្វីតកម្រិត ១០០!!

ថ្មីៗនេះលោក gavind.ig និងអ្នកនាង pantipa.a បាននាំកូនប្រុសរបស់ខ្លួនធ្វើដំណើរកំសាន្តទៅកោះក្រាបីដើម្បីប្ររព្ធខួបនៃសេចក្តីស្រលាញ់គម្រប់ ៨ ឆ្នាំ និងដើម្បីអបអរសាទពិធីបុណ្យបណ្តែតប្រទីបប្រពៃណីថៃ ដោយទាំងពីរនាក់បានបង្ហាញក្តីស្រលាញ់អោយគ្នាទៅវិញទៅមកយ៉ាងស្អិតរមួតប្រៀបបានដូចគូស្នេហ៍ដែលទើបស្រលាញ់គ្នាថ្មីថ្មោង។

តារាប្រុសស្រីបាននាំយករូបភាពរ៉ូមែនទីក វីដេអូផ្អែមល្ហែមមកបង្ហោះអោយមហាជនបានទស្សនានៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន ព្រមជាមួយសារសសេរសាសងគ្នាទៅវិញទៅមកយ៉ាងល្អូកល្អឺនធ្វើអោយមិត្តភក្តិក៏ដូចជាអ្នកតាមដាននាំគ្នាចូលមកខមមិនសម្តែងក្តីច្រណែនជាមួយពួកគេយ៉ាងច្រើនកុះករ។ ផ្អែមបែបនេះ សង្ស័យកូនស្រីទីពីរនឹងមកដល់ឆាប់ៗហើយមើលទៅ!
អត្ថបទដោយ សា





