អ្នកប្រើប្រាស់អ៊ិនធឺណែតផ្អើលឈូឆរព្រោះ 🙏💛ព្រះរាជបុត្រា Abdul Mateen ទ្រង់យាងមកដល់ប្រទេសកម្ពុជាយើង!!

ក្នុងឧកាសដែលប្រទេសកម្ពុជាយើងបានក្លាយជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំសាស៊ានឆ្នាំ ២០២២ មានគណ:ប្រតិភូមកពីប្រទេសជាច្រើនបានធ្វើដំណើរទស្សនកិច្ចមកទីក្រុងភ្នំពេញក្នុងកំឡុងពេលចាប់ពីថ្ងៃដំបូងនៃបុណ្យអុំទូកអកអំបុកនិងសំពះព្រះខែរហូតមកទល់ពេលនេះ។ ហើយភ្ញៀវវីអាយភីដែលធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតរំជើបរំជួលបំផុតនោះគឺព្រះអង្គម្ចាស់ Abdul Mateen ដែលមានភាពស្រស់សង្ហារនិងនៅជាយុវវ័យរឹងមាំ។
ព្រះអង្គម្ចាស់ Abdul Mateen បុត្រារបស់ព្រះមហាក្សត្រព្រុយណេទ្រង់បានយាងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីព្រឹកមិញនេះ ដោយយាងមកដល់ភ្លាមបណ្តាញសង្គមនៅខ្មែរយើងរង្គុះរង្គើរភ្លាមជាពិសេសនារីៗដែលស្រម៉ៃចង់បានម្ចាស់បេះដូងសង្ហារ​ ពូកែ និងមានសមត្ថភាពដូចជាព្រះអង្គនាំគ្នាស៊ែររូបភាពនោះរហូតក្លាយជាប្រធានបទល្បី។
សូមស្វាគមន៍យ៉ាងកក់ក្តៅព្រះអង្គម្ចាស់ សូមថ្វាយព្រះពរអោយដំណើរទស្សនកិច្ចរបស់ព្រះអង្គជើងនេះ មានភាពរលូន ផ្តល់បទពិសោធន៍ល្អៗ ផ្តល់ក្តីគោរពស្រលាញ់ប្រសើរៗ ហើយទទួលបានភាពជោគជ័យគ្រប់ភារកិច្ច 🙏💛។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា