បុរសម្នាក់នេះគឺជានរណា?? តារាស្រី buanalinthip បង្ហោះវីដេអូធ្វើម្ហូបជាមួយបុរសសង្ហារលំដាប់ជាតួឯកប្រុស!
បានជាប់ឈ្មោះជាតួឯកស្រីគ្រង់តំណែងសុភាពនារីនៅលីវជាច្រើនឆ្នាំហើយសម្រាប់កញ្ញា buanalinthip តារាស្រីដែលល្បីល្បាញកាន់តែខ្លាំងបន្ទាប់ពីបញ្ចប់កុងត្រាជាមួយស្ថានីយ៍ទូរទស្សន៍ប្រចាំការ ហើយបំលែងខ្លួនមកធ្វើជាតារាសម្តែងស្រីឯករាជ។ ចុងក្រោយហ្វែនខ្លាប់ប្រកាសលែងចង់អោយនៅ Single ព្រោះវីដេអូដ៏គួរអោយស្រលាញ់របស់នាងជាមួយបុរសម្នាក់!

ទាំងក្នុងអ៊ិនស្តាក្រាម និងកម្មវិធី Youtube ផ្ទាល់ខ្លួនឈ្មោះ “บัวศรี is Happy EP. 25” កញ្ញា buanalinthip បានបង្ហោះខ្លីបរបស់ខ្លួនកំពុងធ្វើម្ហូបជាមួយអតីតតួឯកប្រុសបុស្តិ៍លេខ៧ ដែលក្នុងនោះពួកគេគួរស្និទ្ធស្នាលហយខ្យូតខ្លាំង។ តារាប្រុសស្រីធ្វើអារហារបណ្តើរ និយាយលេង បង្ករសំណើចអោយគ្នាទៅវិញទៅមកយ៉ងងសប្បាយរីករាយ ដែលមើលទៅហាក់ដូចជាជីវិតពិតមិនមែនគ្រាន់ជាកម្មវិធីសម្រាប់កំដរអារម្មណ៍របស់ទស្សនិកជនោះឡើយ។

ចង់ដឹងថាបុរសម្នាក់នោះគឺជានរណាទេ? ភ្ញៀវកិត្តយសរបស់កញ្ញា buanalinthip វគ្គនេះគឺជាលោក ko_vasin តួឯកប្រុសល្បីដែលទើបបញ្ចប់កិច្ចសន្យាជាមួយបុស្តិ៍លេខ៧ថ្មីៗនេះ គាត់បានចូលខ្លួនមករៀនធ្វើម្ហូបជាមួយតារាស្រី និងញ៉ាំងបរិយាកាសកម្មវិធីអោយកាន់តែកក់ក្តៅ ពោរពេញដោយសំណើចសើចក្អាកក្អាយ បណ្តាលហ្វែនខ្លាប់គាំទ្រអោយស្រលាញ់គ្នាពេញទំហឹងបន្តាប់ពីបានទស្សនា។
អត្ថបទដោយ សា



