រំភើបណាស់! បន្ទាប់ពីត្រូវបានមិត្តប្រុសសុំរៀបការយ៉ាងរ៉ូមែនទិច តារាស្រី ៣ រូប នឹងរៀបការឆាប់ៗ នេះហើយ

ក្រោយពីមានទំនាក់ស្នេហាដ៏ផ្អែមល្អែមជាមួយគូស្នេហ៍អស់ជាច្រើនឆ្នាំ និងបន្ទាប់ពីត្រូវបានមិត្តប្រុសសុំរៀបការយ៉ាងរ៉ូមែនទិច តារាស្រីទាំងអស់នេះនឹងចូលរោងការក្នុងពេលឆាប់ៗ នេះហើយ។

តោះក្រឡេកទៅមើលបន្តិចមើលតារាស្រីរូបណាខ្លះ ដែលនឹងរៀបការក្នុងពេលឆាប់ៗ នេះ ៖

1 Ice Apitsada

បើយោងតាមសារពត៌មាន តារាស្រីរូបនេះ នឹងរៀបការឆាប់ៗ នៅអ៊ឺរុប ហើយនាងនឹងអញ្ជើញភ្ងៀវតែ ៤០ នាក់ប៉ុណ្ណោះដែលក្នុងនោះមានដូចជាក្រុមគ្រួសារ និងមិត្តភក្ដិជាទីស្រលាញរបស់នាង។

2 Mew Nittha

Mew ត្រូវបានមិត្តប្រុសសំណព្វចិត្តរបស់នាងសុំរៀបការកាលពីថ្ងៃ ១៦ ខែ កក្កដា កន្លងទៅ​នេះ។ គូស្នេហ៍មួយគូនេះនឹងរៀបការនៅក្នុងចន្លោះពេលចុងឆ្នាំ ២០១៩ រឺក៏ ២០២០ ខាងមុខនេះ។​

3 Rita Sririta

បន្ទាប់ពីត្រូវបានមិត្តប្រុសសុំរៀបការកាលពីថ្ងៃ ៣០ ខែ ឧសភា កន្លងទៅនេះ តារាស្រី Rita នឹងរៀបការជាមួយមិត្តប្រុសរបស់នាងនៅដើមឆ្នាំ ២០២០ ខាងមុខនេះ៕

ប្រភព៖ ThaiUpdate

អត្ថបទដោយ៖ ស្រីពេជ្រ