កញ្ញា Urassaya ប្រាប់ថាបែកញើសជោកខ្លួនពេលមិត្តប្រុសនិយាយបែបនេះអោយស្តាប់!

ហ្វែនខ្លាប់ទើបតែបានសប្បាយចិត្តជាមួយគូស្នេហ៍របស់លោក kugimiyas ជាមួយកញ្ញា urassayas ថ្មីៗនេះទេព្រោះថ្មីៗនេះតារាប្រុសបានប្រកាសយ៉ាងច្បាស់ៗថាខ្លួនចង់អោយថ្ងៃអាពារហ៍ពិពារហ៍របស់ខ្លួននិងមិត្តស្រីមកដល់ក្នុងពេលឆាប់ៗ លើសពីនោះទៅទៀតគាត់និយាយមុខស្ងួតអោយពីធីករកម្មវិធី 3 zaap ស្តាប់ថាមិនមាននរណាមកជំនួសតំណែងមិត្តស្រីបច្ចុប្បន្នម្នាក់នេះបានឡើយ។
ចុងក្រោយកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ម្សិលមិញនេះកញ្ញាយ៉ាយ៉ាបានត្រឡប់មកធ្វើការងាឡើងវិញបន្ទាប់ពីកើតជម្ងឺកូវីដ១៩ជាលើកទីពីរ ហើយបានអោយសម្ភាសន៍ប្រាប់ពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនពេលមិត្តប្រុសចេញមុខប្រកាស “និយាយតាមត្រង់ណា…ពេលនោះដៃរបស់នាងស្ពឹកអស់ហើយ ចំណែកខ្លួនវិញបែកញើសជោកខ្លួន ខណ:ដែលម៉ាស៊ីត្រជាក់ត្រជាក់ស្រឺប តារាស្រីរំភើបភ្ញាក់ផ្អើលជាខ្លាំងព្រោះលោក kugimiyas មិនដែលនិយាយបែបនោះឡើយសូម្បីពេលនៅតែពីនាក់”។
ចុងក្រោយកញ្ញា urassayas ឆ្លៀតឧកាសអរគុណមិត្តប្រុសតាមបណ្តាញពត៌មានដែលជួយចេញទទួលការងារជំនួសពេលខ្លួនកើតជំងឺកូវីដ១៩។ សង្សារល្អកម្ររកបាន! តារាស្រីប្រាប់ថាលោក kugimiyas គួរអោយស្រលាញ់ណាស់រវល់យ៉ាងណាក៏ស្ម័គ្រចិត្តមកធ្វើអោយនាង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា