សម្រាប់គូស្នេហ៍ដែលមានវ័យខុសគ្នារវាងតួឯកប្រុសលោក Boy Pakorn និងតារាវ័យក្មេង Faye Pornpawee (Fay FFK) បន្ទាប់ពីបង្ហាញមុខជាអ្នកគាំទ្ររួចមក មានពេលដ៏គួរឱ្យស្រលាញ់ដែលនាំស្នាមញញឹមដល់អ្នកតាមដានគ្រប់ពេល។ ទោះបីជាអ្នកទាំងពីរមានអាយុខុសគ្នាដល់ទៅ៧ឆ្នាំក៏ដោយ វាមិនមែនជាឧបសគ្គឬបញ្ហានោះទេ។
ថ្មីៗនេះ គូស្នេហ៍ Boy-Fay បានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េ ដែលដំណើរនេះសុទ្ធតែស្រីៗមានតែBoy Pakorn ម្នាក់គត់ដែលទៅចូលរួមជាមួយគ្រួសារគេដែរ។ ក្នុងគ្រួសារនេះក៏មានដូចជាបងស្រីច្បង Fang Thananthon និងប្អូនស្រីពៅ Fin Pirpicha រួមទាំងម្តាយរបស់Faye ដោយវាជាដំណើរកម្សាន្តមួយទៀតដែលរឹតចំណងស្នេហា ពង្រឹងទំនាក់ទំនងរបស់Boy Pakorn ជាមួយគ្រួសារខាងស្រី។
After Footer (Active) - damrei Mr1 Zone2
Eriya







