តារាស្រី pattieung រៀបកាហើយប្រកាសថា “ឯកា” បណ្តាលអោយហ្វែនខ្លាប់រិះគន់ស្វាមីរបស់នាងយ៉ាងចាស់ដៃកណ្តាលផុស!
បានបណ្តើរគ្នាចូលកម្មវិធីសិរីមង្គលយ៉ាងកក់ក្តៅជាមួយក្រុមគ្រួសារកាលពីដើមខែរួចរាល់ហើយសម្រាប់គូរបស់អ្នកនាង pattieung និងលោក danworrawech ដែលហ្វែនខ្លាប់របស់ខាងស្រីមិនពេញចិត្តនាំគ្នាបង្កើតដ្រាម៉ាស្ទើររាល់ថ្ងៃ។ ចុងក្រោយរៀបការហើយក៏នៅមិនទាន់ចប់ តារាស្រីផុសឯកាភ្លាមអ្នកគាំទ្រនាំគ្នាបន្តដៀមដាមតារាចម្រៀងប្រុសថាជាស្វាមីមិនល្អភ្លាម!

ថ្ងៃនេះនៅក្នុងអ៊ិនស្តាក្រាមអ្នកនាងផុសរូបខ្លួននៅម្នាក់ឯង៣សន្លឹកហើយសសេរ Caption ថា “នៅម្នាក់ឯងឯកាណាស់ ថតរូបលេងល្អជាង😁🚦”។ បណ្តាលអោយក្រុមអ្នកមិនពេញចិត្តនឹងអាពារហ៍ពិពារហ៍នាំគ្នាចូលមកសម្តែងមតិយោបល់ និងរិះគន់លោក danworrawech ពេញទំហឹងសាជាថ្មី។

អ្នកប្រើប្រាស់អ៊ិនធឺណែតខមមិនដៀមដាមតារាប្រុសដូចជា “អ្នកបើកឡានប្រចាំទៅណាបាត់ហើយបណ្តោយអោយនាងនៅម្នាក់ឯងរហូតរអ៊ូថាឯកាបានដោយរបៀបណា 😤😤”,”ពូដែនទៅណាបាត់ហើយ ប្រយ័ត្នពួកខ្ញុំទាតារាស្រីមកវិញណា”, “អើយម្ចាស់ផេកប្រឆាំងចូលមកប្រតិបត្តិការណ៍យើង!” និងខមមិនឆ្ងល់ថាហេតុអ្វីលោកដែនមិនមើលថែភរិយាយ៉ាងច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត។
អត្ថបទដោយ សា



