តារាស្រី benraviyanun.t ប្រញ៉ាប់ចេញមុខមកបកស្រាយ បន្ទាប់ពីមានពត៌មានស្នេហាជាមួយពិធីករប្រុស offchainon!

ថ្មីៗនេះមិត្តភក្តិ និងទស្សនិកជនរបស់កញ្ញា benraviyanun.t បាននាំគ្នាចូលរួមជូនពរថ្ងៃកំណើត ហើយសម្តែងក្តីរីករាយជាមួយពត៌មានអំពីស្នេហាគ្រាថ្មីរបស់នាងយ៉ាងច្រើនកុះករបន្ទាប់ពីបានឃើញផុសរបស់លោក offchainon នៅក្នុងថ្ងៃខួបកំណើតរបស់តារាស្រីដែលបាននិយាយថា “Happy Birthday!! គាត់បានរបស់លេងថ្មីហើយ (អមរូបភាពរបស់កញ្ញា benraviyanun.t កំពុងកាន់កាមេរ៉ា)”។
ចុងក្រោយសាមីខ្លួនចេញមុខមកអធិប្បាយរឿងរ៉ាវអោយប្រិយមិត្តបានយល់និងកំសាន្តអារម្មណ៍នៅក្នុងកម្មវិធី “แฉ” ថានាងនិងលោក benraviyanun.t នៅមិនទាន់ជាសង្សារនឹងគ្នានៅឡើយទេ ពេលនេះកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការនិយាយលេងៗដើម្បីសិក្សាចិត្តគ្នាទៅវិញទៅមក ណាមួយចាប់ផ្តើមនិយាយគ្នាទើបតែបាន ៣ ទៅ ៤ ខែតែប៉ុណ្ណោះ។
កញ្ញា benraviyanun.t បន្តទៀតថាបន្ទាប់ពីបែកបាក់ជាមួយអតីតមិត្តប្រុសនាងនិយាយជាមួយមនុស្សច្រើននាក់ណាស់ តែលោក benraviyanun.t ជាមនុស្សដែលនិយាយចុះសម្រុងគ្នាខ្លាំងជាងគេ។ សរុបមកនៅមិនទាន់ជាអ្វីនឹងគ្នាស៊ីជម្រៅដូចក្នុងពត៌មានឡើយ ទាំងពីរនាក់នៅត្រូវការពេលវេលាសិក្សាចិត្តគ្នាច្រើនជាងនេះបន្តិចទៀត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា