អីយ៉ាស់! តួឯកប្រុសក្នុងរឿង FriendZone ត្រលប់មកវិញហើយជាមួយនឹងរឿងភាគថ្មី

ប្រិយមិត្តដែលបានទស្សនាខ្សែភាពយន្ដរឿង “Friend Zone” ច្បាស់ណាស់ជាបានស្គាល់នូវកម្លោះសង្ហារ Nine Naphat ជាមិនខាន។

កាលពីថ្មីៗ នេះ បើយោងតាមសារពត៌មានរបស់ប្រទេសថៃបញ្ជាក់ប្រាប់ថា តារាប្រុសវ័យក្មេងរូបនេះ នឹងត្រលប់មកវិញជាមួយ រឿងភាគមួយដែលមានចំណងជើងថា “Game Pratana” ដែលលើកនេះលោកនឹងចាប់ដៃគូសម្ដែងជាមួយនឹងតារាស្រីរាមច្បងកញ្ញា Matt Peranee។

ក្រៅពីនេះក៏មានតួសម្ដែងដែលមានទេពកោសល្យជាច្រើនទៀតដូចជា Chai Chatayodom, Sam Yuranunt, Donut Manutsanun, Phenpet Phenkul, Mick Baromvuth, Ohm Kanin ជាដើម។

បន្ទាប់ពីបានជ្រើសរើសតួសម្ដែងសម្រាប់រឿងភាគថ្មីមួយនេះហើយ ក៏មិនទាន់មានការបញ្ជាក់អំពីថ្ងៃបរិច្ឆេទសំរាប់ការចាប់ផ្ដើមថតនៅឡើយទេ។

ប្រិយមិត្តដែលជាអ្នកគាំទ្រ តារាប្រុស-ស្រី ទាំងពីរនេះ រំភើបដែរ រឺទេ?

ប្រភព៖ ThaiUpdate

អត្ថបទដោយ៖ ស្រីពេជ្រ