ថ្វីត្បិតតែជាតួឯកស្រីខាងសុភាពទន់ភ្លន់ តែសូមប្រាប់ថារឿងភាពស៊ិចស៊ីក៏មិនអោយចាញ់នរណាដូចគ្នា សម្រាប់តារាសម្ដែងស្រីស្អាតយ៉ាង Nicha Natthanicha ម្ចាស់ចិត្តរបស់លោក Tono Phakin ដោយមួយរយៈពេលខ្លីមកនេះតែងតែបានឃើញនាងបញ្ចេញភាពស៊ិចស៊ីខ្លាំងលើសដើម
ដូចជារូបភាពជាក់ស្ដែងនៅក្នុង IG ដែលនាងបានយកមកផុសចែករំលែកក្នុងសម្លៀកបំពាក់អាវយឺតវាលក្លៀកមួយកំណាត់ខ្លួន ស្លៀកសំពត់ចង្កេះខ្លីធ្លាក់ដល់ត្រគៀកក្រោម ថែមទាំងបង្ហាញអោយឃើញស្បែកដ៏សខ្ចី អាចនិយាយបានថាធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ខុសកន្លែងទាំងអស់ ព្រោះតែរាងដ៏តូចស្រលូនរបស់នាង បូករួមជាមួយនិងប្រយោគដែលមើលទៅដូចជាប្រម៉ូតសំពត់ផងដែរ
ហើយហ្វេនៗនាំគ្នាត្របាច់ជើងចុចឡាយផង ខមិនសរសើរពីភាពស៊ិចស៊ីរបស់នាងមិនដាច់ពីមាត់
អត្ថបទដោយ : នីត្តា




























