ដើរប្រគំតន្ត្រីទេសចរណ៍ពិភពលោកមិនឈប់ឈរសម្រាប់តារាស្រី៤រូប គឺ Jisoo, Jenny, Rose និង Lisa BLACKPINK ជាក្រុមចម្រៀងស្រីដ៏ល្បីមួយក្រុមមកពី YG Entertainmentដែលពេលនេះទៅប្រគុំតន្ត្រីនៅក្រៅប្រទេស ជាមួយគ្នានេះ Sports Seoul រាយការណ៍ថា BLACKPINK នឹងមិនចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ក្នុងស្រុកសម្រាប់ឆមាសទីពីរនៃឆ្នាំនេះរហូតដល់ពាក់កណ្តាលឆ្នាំក្រោយ។ ថ្មីៗនេះ Lisa BLACKPINK កំពុងតែមានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមអ្នកគាំទ្រ បន្ទាប់ពីនាងបានផ្តល់បទសម្ភាសន៍តាមវិទ្យុអាមេរិក។
