ជាប់ឈ្មោះជាតួឯកស្រីល្បីល្បាញប្រចាំវិស័យសិល្ប:ថៃតាំងពីសម័យរឿង “បំណុលផ្ទះជំពាក់ស្នេហ៍” កាលពីជិត ២០ឆ្នាំមុនមកម្ល៉េះ សម្រាប់កញ្ញា aom_sushar ដែលទោះបីពេលវេលាកន្លងផុតទៅឆ្ងាយយ៉ាងណាសម្រស់របស់នាងនៅក្មេងខ្ចីដដែល។ ចុងក្រោយតារាស្រីបញ្ចេញថ្វីដៃ និងគំនិតឆ្នៃប្រឌិតថ្មីធ្វើអោយទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសថៃនាំគ្នាស្ងើចសសើរជាខ្លាំង។

កញ្ញា aom_sushar បានប្រមូលផ្តុំប៉េងបោងតូចពណ៌មាសមករួបរួមគ្នាធ្វើជាអាវសម្រាប់ចេញកម្មវិធី Event យ៉ាងប្រណិតមួយ។ បន្ទាប់ពីសម្រេចបានលទ្ធិផលហើយតារាស្រីបាននាំយករូបបីសន្លឹកមកផុសចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយសារជាភាសារអង់គ្លេសសសេរថា “Balloons girl 👧🎈🖼💗”។

ធ្វើអោយត្រូវចិត្តត្រូវបេះដូងមនុស្សជាច្រើននាក់ ដោយសូម្បីជាងផាត់មុខជំនាញ ជាតុបតែងឈុតល្បីរបស់ប្រទេសថៃក៏បានចូលមកសម្តែងមត្តិយោបល់អោយនាងដែលលើកនេះ។ ចំណែកហ្វែនខ្លាប់របស់តារាស្រី aom_sushar វិញពួកគេនាំគ្នាចូលមកសសើរថាអាវនោះស្រស់ស្អាត មានកម្មវិធីលើកក្រោយពួកគេនឹងធ្វើឈុតប៉េងបោងបែបនេះដែល។
អត្ថបទដោយ សា



