ស្រលាញ់តែកូនភ្លោះ! DJ Push និង ភរិយា Jooy ប្រាប់ថាចង់បានកូនភ្លោះ

ប្រិយមិត្តប្រហែលជាស្គាល់តារាប្រុសរូបសង្ហារ DJ Push ហើយ ព្រោះថាលោកជាតារាសម្ដែងដែលមានទេពកោសល្យមួយរូប និងធ្លាប់បានបង្ហាញថ្វីដៃសម្ដែងដ៏ល្អរបស់លោកតាមរយៈរឿងភាគជាច្រើន។

កាលពីថ្មីៗ កន្លងទៅនេះ តារាប្រុសរូបស្រស់ DJ Push បានប្រាប់ក្នុងបទសម្ភាស៍មួយថា រូបលោក និងភរិយា Jooy មានគម្រោងចង់បានកូន។

រូបលោកក៏បានបន្ដទៀតថា ទើបតែមានពេលទំនេរខ្លះ ព្រោះទើបតែថតរឿងដែលមានចំណងជើងថា Bai Mai Tee Plid Plew ស្របពេលដែលរឿងភាគរបស់ភរិយាលោក Plerng Ruk Plern Kaen ក៏កំពុងតែចាក់ផ្សាយនៅស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៣ ។

លោកក៏បានប្រាប់ថា បន្ទាប់ពីលោក ហើយនិងភរិយា ទំនេរដៃពីការងារ លោកនឹងមានគម្រោងទៅដើរលេងជាមួយភរិយារបស់លោក លោកក៏បានលួចប្រាប់ថា លោកមានគម្រោងចង់បានកូនភ្លោះថែមទៀតផង។

 

ប្រភព៖ ThaiUpdate

អត្ថបទដោយ៖ ស្រីពេជ្រ