អត់ដែលមាននរណាដឹងសោះ!! គូស្វាមីភរិយាតារាសម្តែងជើងចាស់ Poh – Aey សារភាពថាធ្លាប់លែងលះគ្នាបន្ទាប់ពីមានកូនទីមួយ!
លោក poh_natthawut និងអ្នកនាង aey_phornthip ជាគូស្វាមីភរិយាតារាដែលនរណាៗក៏ស្ងើចសសើរថាជាគូស្នេហ៍ដែលរ៉ូមែនទិកមិនមានថ្ងៃប្រែប្រួលទោះពីពេលនេះមានកូនកំលោះពីរនាក់ហើយក៏ដោយ។ ប៉ុន្តែទស្សនិកជនទើបតែបានដឹងទេថាតាមពិតទៅតារាប្រុសស្រីមានទំនាក់ជាមួយគ្នាធ្ងន់ធ្ងរដល់ថ្នាក់សុំគ្នាលែងលះបន្ទាប់ពីរៀបការួច។

នៅក្នុងកម្មវិធីសម្ភាសន៍ឈ្មោះ “WOODY FM Special” លោក poh_natthawut និងអ្នកនាង aey_phornthip បានមកចូលរួមធ្វើជាភ្ញៀវកិត្តិយសហើយបានរៀបរាប់ពីជីវិតគូដ៏សែនជូចត់របស់ខ្លួនអោយទាំងអស់គ្នាស្តាប់ជាលើកដំបូង។ បន្ទាប់ពីមានកូនដំបូងជាមួយគ្នាតារាប្រុសស្រីចាប់ផ្តើមមិនចូលចិត្តគ្នា ដាក់សម្ពាធអោយគ្នា (ជាពិសេសលោក poh_natthawut តែងធ្វើអោយភរិយាទាល់ច្រក) រហូតដល់ថ្នាក់សម្រេចចិត្តចែកផ្លូវគ្នាដើរ។

ប៉ុន្តែគ្រប់យ៉ាងត្រឡប់មកដូចដើមវិញព្រោះតារាប្រុសចាប់ផ្តើមមើលឃើញតម្លៃភរិយា យល់អារម្មណ៍ថាខ្លួនឯងថាស្រលាញ់នាងដល់កម្រិតណា ហើយសម្រេចចិត្តសុំត្រូវរ៉ូវគ្នាវិញ។ បច្ចុប្បន្ននេះគូរ Poh – Aey បានក្លាយជាគូស្វាមីភរិយាតារាដែលស្រលាញ់គ្នាបំផុត និងស្វីតមានដំណើរកំសាន្តលក្ខណ:គ្រួសារបន្ថែមក្តីស្រលាញ់អោយគ្នាញឹកញ៉ាប់បំផុតក្នុងចំណោមមិត្តភក្តិទាំងអស់។
អត្ថបទដោយ សា



