ម្ដាយក្មេករបស់ Margieបវរកញ្ញាពិភពលោក បង្ហាញមុខក្នុងកម្មវិធីស្រស់ស្អាត…

នៅតែស្រស់ស្អាតផូរផង់ទោះមានចៅហើយក៏ដោយ! ម្ដាយក្មេករបស់តួឯកស្រីនាង Margie Rasri ត្រូវបានមហាជនសសើរមិនដាច់ពីមាត់ក្រោយឃើញរូបគាត់បង្ហាញមុខក្នុងកម្មវិធី នៅតែមានរូបសម្រស់ស្រស់ស្អាតមិនចាញ់កាលពីនៅក្មេងនៅទើបគ្រងតំណែងបវរកញ្ញាពិភពលោកថ្មីនោះឡើយ។

ដោយអ្នកម្ដាយក្មេករបស់ Margie គឺជាអតីតបវរកញ្ញាតំណាងឲប្រទេសថៃ ធ្លាប់ចូលរួមប្រកួត បវរកញ្ញាពិភពលោកកាលពីនៅក្រមុំនិងបានឈ្នះក្លាយជាបវរកញ្ញាពិភពលោកឆ្នាំ១៩៦៥។ ពេលនេះគាត់មានវ័យ៧៥ឆ្នាំហើយ យូរៗបង្ហាញមុខក្នុងកម្មវិធីឲមហាជនឃើញម្ដងរូបសម្រស់ដូចមិនប្រែប្រួលតាមពេលវេលាសោះ រូបគាត់នៅតែរក្សាបានភាពស្រស់ស្អាតធ្វើឲទទួលបានការសសើរផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ