បុណ្យអុំទូកចប់ទស្សនិកជនសង្ស័យថាតារាប្រុស mond_tanutchai បែកបាក់ជាមួយមិត្តស្រីដែលទាក់ទងគ្នា ៨ ឆ្នាំ!
គ្រប់យ៉ាងកើតឡើងដោយមិនមាននរណាស្មានដល់បន្ទាប់ពីទាក់ទងគ្នាបានជាច្រើនឆ្នាំ ហ្វែនខ្លាប់នាំគ្នាបារម្មណ៍ថាគូស្នេហ៍របស់តារាប្រុសជំនាន់ក្រោយលោក mond_tanutchai ប្អូនប្រុសបង្កើតរបស់កញ្ញា Mint_Chalida ជាមួយតួឯកស្រីកូនកាត់កញ្ញា baitoey_punnisa ពេលនេះបានដើរមកដល់ទីបញ្ចប់ហើយ!

ចាត់ទុកជាគូស្នេហ៍តារាដែលនរណាក៏ស្ងប់ស្ងែងដែលសម្រាប់គូ mond – baitoey ដោយសារពួកគេស្រលាញ់គ្នាបានដល់ទៅ ៨ ឆ្នាំចាប់តាំងពីសម័យមិនទាន់ល្បីល្បាញខ្លាំងរហូតមកទល់ពេលនេះបានក្លាយជាតួឯកប្រុស តួឯកស្រីរៀងៗខ្លួន។ ចុងក្រោយគ្រប់គ្នាបុកពោះព្រោះតារាប្រុសស្រីលែងផុសរូបគូ លែងមាន Story បង្ហាញភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមកដូចមុន។

ដែលគួរអោយសង្ស័យបំផុតនោះគឺដំណើរកំសាន្តទៅប្រទេកូរ៉េខាងត្បូងថ្មីៗនេះ លោក mond_tanutchai និងកញ្ញា baitoey_punnisa ទៅលេងទីនោះដូចគ្នាប៉ុន្តែមិនមានរូបរួមហ្វ្រេមជាមួយគ្នាឡើយ ផ្ទុយទៅវិញមានតែ Story បង្ហាញអារម្មណ៍ SAD យ៉ាងច្រើនសន្ធឹកសន្ធាប់។ បច្ចុប្បន្នហ្វែនខ្លាប់របស់តារាទាំងពីរកំពុងរងចាំអោយពួកគេចូលផ្តល់បទសម្ភាសន៍បកស្រាយបញ្ជាក់បន្ថែមក្រោយពេលត្រឡប់មកដល់ប្រទេសថៃវិញ។
អត្ថបទដោយ សា



