បន្ទាប់ពីមានគូស្នេហ៍តារាជាច្រើនគូប្រកាសរៀងការ និងត្រៀមគម្រោងសាងគ្រួសារថ្មីជាមួយគ្នា គូរបស់តួឯកប្រុស Mario Maurer ត្រូវបានទស្សនិកជនសួរម្តងហើយម្តងទៀតអំពីការសម្រេចចិត្ត គ្រប់គ្នាចង់ដឹងថាតើពេលនេះតារាប្រុសនិងមិត្តស្រីគិតយ៉ាងដូចម្តេច តាមគេ ឬអោយគេទៅមុន? ចុងក្រោយមានទិដ្ឋភាពមួយលេចឡើងនៅក្នុងបណ្តាញអ៊ិនធឺណែតធ្វើអោយអ្នកគាំទ្រនាំគ្នាជ្រួលជ្រឺមជាខ្លាំង!

នៅក្នុងកម្មវិធី Event របស់ផលិតផល King Powder ថ្មីៗនេះលោក Mario ត្រូវបានគេអញ្ជើញអោយទៅធ្វើជាភ្ញៀវកិត្តយសរួមជាមួយកូនប្រុសភ្លោះរបស់តារាចម្រៀង Beam “អូនភី និងអូនធី” ដោយក្រោយពេលបានជួបមុខភ្លាមលោកម៉ារីអូស្ទុះទៅជួយដឹកដៃទទួលពីកាំជណ្តើរ តាមមើលថែរក្សារ និងនៅចាំពរក្មេងៗទាំងពីររហូតចប់កម្មវិធីលើឆាក។

រូបភាពនិងវីដេអូរបស់តារាប្រុសបានធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែត និងហ្វែនខ្លាប់របស់គាត់នាំគ្នាចំអន់ថាពេលនេះលោក Mario ចេះស្រលាញ់ក្មេងហើយ សង្ស័យកំពុងរៀនត្រៀមខ្លួនធ្វើជាប៉ាប៉ារបស់គេជាបណ្តើរៗ មិនយូរទេទាំងអស់គ្នាមុខជាបានលឺដំណឹងអាពារហ៍ពិពារហ៍ជាមិនខាន។
អត្ថបទដោយ សា



